វិធីថ្មីទប់ទល់ជាមួយបាតុករ ប៉ូលីសថៃយកកុងតឺន័ររាំងផ្លូវ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែធ្នូ ឆ្នាំ2020 ម៉ោង 12:50 នាទី ល្ងាច

នាពាក់កណ្តាលយប់កន្លងមក ក្រុមប៉ូលិសថៃរៀបជើងព្រួលជាស្រេច ដោយយកទូកុងតឺន័រជាច្រើនមកតម្រៀបរាំងផ្លូវ រួមទាំងរាយបន្លាលួសយ៉ាងវែង និងក្រាស់ នៅផ្លូវប្រសព្វក្រុងក្សេម ក្បែរការិយាល័យរាជយសម្បត្តិព្រះមហាក្សត្រ រួមដល់តំបន់ជិតខាង ដើម្បីទប់ទល់ និងរារាំងក្រុមគណៈរាស្ត្រដែលធ្វើការណាត់ជួបជុំគ្នា ចំទិវារដ្ឋធម្មនុញ្ញថ្ងៃទី ១០ ខែធ្នូនេះ វេលាម៉ោង ១០:០០ ដល់ម៉ោង ១៨:០០ រួបរួមធម្មសាស្ត្រ និង ការជួបជុំបាតុករ ដោយមានរៀបចំការតាំងពិព័រណ៍ និង តន្រ្តី នឹងដាក់លិខិតទៅអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ មាត្រា ១១២ ។

 

អ្នកកាសែតរាយការណ៍នៅថ្ងៃទី ១០ ធ្នូនេះថា  ក្រុមបាតុករណាត់ជួបគ្នាយ៉ាងធំ និងជាច្រើនចំណុច ដើម្បីទទួលទិវារដ្ឋធម្មនុញ្ញ និងថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ។ គេដាក់រហស្សនាមក្រុមបាតុករនេះថា «បាតុករ ១០ ធ្នូ» ។ ក្រុមនេះមានរបៀបវារៈដូចជា៖

 -ក្រុម Mob Fest ធ្វើសិក្ខាសាលា ចាប់ម៉ោង ១០.០០-១៨.០០

-បាតុករក្រុមប្រជាធិបតេយ្យ ២៤ មិថុនា ជួបប្រជុំនៅមុខការិយាល័យអង្គការសហប្រជាជាតិ (UN) វេលាម៉ោង ១០:៣០ - ១២.០០ ។

-បាតុករក្រុមជនពិការអំពាវនាវឱ្យមានសិទ្ធិសេរីភាពរបស់ជនពិការ ប្រមូលផ្តុំនៅក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខរបស់មនុស្ស ចាប់ពីម៉ោង ១៦.០០-២០.០០ ម៉ោង ។

-បាតុករក្រុមនិស្សិតនៃខេត្តមហាសានខាម ជួបប្រជុំរដ្ឋធម្មនុញ្ញប្រគល់រដ្ឋធម្មនុញ្ញប៉មនាឡិកា គឺខេត្តមហាសានខាម នៅម៉ោង ១៥.០០ ៕

ប្រភពពី dailynews – prachachat – Thairath

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម