របាយការណ៍មួយបានបង្ហាញពីវាសនាកម្មដ៏ជូរចត់របស់កូនក្រមុំ នៅក្នុងដែនដីអាស៊ីកណ្តាល ក្រោយពិធីរៀបអាពាហ៍ ពិពាហ៍ នៅពេលដែលសាច់ញាតិកូនកំលោះ នាំគ្នាពិនិត្យមើលភាពបរិសុទ្ធ (ព្រហ្មចារី)របស់កូនប្រសារស្រី ក្រោយពីបុរសជាកូនកំលោះ បានចោទប្រកាន់ភរិយាថា មិនមែនជាស្រីក្រមុំព្រហ្មចារី ។
រឿងរ៉ាវនេះកើតឡើងនៅប្រទេសអ៊ូបេគីស្ថាន ក្នុងស្រុកអ៊ូកេន ក្វេនហូរ័ស ភាគពាយ័ព្យប្រទេស ។ រឿងរ៉ាវវាដូច្នេះថា ឪពុកម្តាយក្មេក និងសាច់ញាតិកូនកំលោះ បានបង្ខំឲ្យកូនប្រសាដោះខោលីអូ ស្របពេលដែលកូនក្រមុំអង្គុយឱនយកដៃខ្ទប់មុខយំ ដោយសារញាតិខាងកូនកំលោះមើលងាយមើលថោក និងត្រូវបានសួរដេញដោលនៅពេលកំពុងត្រួតពិនិត្យកន្លែងអាថ៌កំបាំងរបស់នាង ។
ឪពុកមារបស់កូនកំលោះ បានថតឃ្លីបវីដេអូទាំងអស់ ដែលក្រោយមកបានប្រាកដឡើងនៅលើបណ្តាញសង្គម បណ្តាលឲ្យតម្រួតចេញប្រតិបត្តិចាប់ឃុំអ្នកពាក់ព័ន្ធរាប់សិបនាក់យកទៅស៊ើបសួរ ។
ឪពុកចិញ្ចឹមរបស់កូនក្រមុំបាននិយាយ កន្លងមកកូនកំលោះធ្លាប់បានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ ដែលក្រុមគ្រួសារកូនក្រមុំទើបតែដឹងបន្ទាប់ពីរៀបការហើយ ហើយថាបងប្អូនជីដូនមួយរបស់កូនកំលោះបានទារប្រាក់ ៥០ លាន សម (ប្រាក់អ៊ូបេគីស្ថាន ស្មើ 4,784 ដុល្លារអាមេរិក) ពីឪពុកចិញ្ចឹមនាង សម្រាប់ពិធីមង្គលការ ប៉ុន្តែគាត់មិនអាចរកប្រាក់មកបង់បាន ទើបសាច់ញាតិខាងកូនកំលោះ ថ្លើមធំពាសមេឃ បង្ហោះវីដេអូតាមអ៊ីនធឺណិតតែម្តង ៕
ពីវេបសាយ khaosod
ដោយ ណយវង្ស