គ្រឿងស្រវឹងមានឥទ្ធិពលលើផ្លូវភេទមនុស្សបែបនេះ

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 7:23 នាទី ល្ងាច

ទំនាក់ទំនងរវាងគ្រឿងស្រវឹង និងផ្លូវភេទអាចជារឿងមួយពិសេសដែរ។ វាអាចជួយមនុស្សយើងឲ្យមានការបើកទូលាយខាងសកម្មភាពផ្លូវភេទប្រកបដោយសុខភាព ប៉ុន្តែនៅពេលអ្នកស្រមៃមើលទៅ វាក៏អាចនាំឲ្យយើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។ ដូច្នេះតើគ្រឿងស្រវឹងពិតជាប៉ះពាល់ទៅលើជីវិតផ្លូវភេទយើងយ៉ាងដូចម្តេចទៅ? ខាងក្រោមនេះមានទាំងរឿងល្អ និងអាក្រក់នៃការញ៉ាំគ្រឿងស្រវឹង ចំពោះសុខភាពផ្លូវភេទ៖

 

បន្ថយភាពមិនអាចទៅរួចរបស់អ្នក

 

ថ្វីបើវាមិនបានបង្កើនចំណង់ផ្លូវភេទមនុស្សក៏ដោយ ក៏គ្រឿងស្រវឹងអាចបន្ថយភាពមិនអាចទៅរួចរបស់យើងបានច្រើនដែឬ។ វាអាចលុបបំបាត់ភាពថប់អារម្មណ៍ និងជួយយើងយកឈ្នះបញ្ហាផ្សេងៗដែលធ្វើឲ្យយើងមិនអាចមានសកម្មភាពផ្លូវភេទបាន។ ជាក់ស្តែង បញ្ហារូបសម្បត្តិ ឬការបារម្ភច្រើនអំពីការផ្តល់ភាពរីករាយដល់ដៃគូ ឬឈានដល់ចំណុចកំពូលនោះគឺអាចសម្រួលបានតាមរយៈការញ៉ាំស្រាមួយកែវ។

 

ជួយយើងផ្តោតសំខាន់ទៅលើរឿងបច្ចុប្បន្ន

 

ស្រ្តេសគឺជាហេតុផលញឹកញាប់បំផុតសម្រាប់បន្ថយសកម្មភាពផ្លូវភេទ។ សមត្ថភាពរបស់គ្រឿងស្រវឹងគឺទៅបន្ថយសកម្មភាពសរសៃប្រសាទក្នុងខួរក្បាលបណ្តោះអាសន្ន ដែលជាហេតុនាំឲ្យបន្ថយសម្ពាធលើការព្រួយបារម្ភច្រើនរបស់មនុស្សយើង។ យ៉ាងណាមិញសកម្មភាពផ្លូវភេទ ត្រូវការយើងផ្តោតសំខាន់តែទៅលើអារម្មណ៍លើរាងកាយទេ ដូច្នេះការញ៉ាំគ្រឿងស្រវឹងនៅពេលនេះគឺមានប្រយោជន៍ណាស់។

 

បង្កើនអារម្មណ៍ទាក់ទាញដៃគូ

ការសិក្សាបានបង្ហាញថា មនុស្សយើងមានទំនោររងការទាក់ទាញពីអ្នកដទៃច្រើនក្រោយញ៉ាំគ្រឿងស្រវឹងជាងមិនបានញ៉ាំគ្រឿងស្រវឹង។ ការទាក់ទាញនេះគឺជាបរិមាណមួយដែលបញ្ជាក់អំពីអារម្មណ៍ភ្ជាប់ទំនាក់ទំនងជាមួយគូរស្នេហ៍ទាំងផ្លូវកាយ និងចិត្តផង។

 

ធ្វើឲ្យយើងចង់ស្និទ្ធស្នាលជាមួយនរណាម្នាក់

 

ឥទ្ធិពលនៃគ្រឿងស្រវឹងទៅលើខួរក្បាលត្រង់ Prefrontal Cortex ដែលជាកន្លែងបញ្ជាអារម្មណ៍ អាចជម្រុញមនុស្សយើងឲ្យមានភាពស្និទ្ធស្នាលជាមួយដៃគូបាន។ វាអាចធ្វើឲ្យយើងនិយាយកាន់តែច្រើនរួមទាំងការនិយាយបើកចំហរអំពីអារម្មណ៍ស្នេហាថែមទៀត។ បើសិនជាដៃគូម្នាក់ត្រូវការប្តីឬប្រពន្ធគេនិយាយត្រង់ដើម្បីបញ្ជាក់អំពីអារម្មណ៍ចង់រួមភេទនោះ យកល្អគួរតែឲ្យគេញ៉ាំគ្រឿងស្រវឹងបន្ថែមបន្តិចទៅ។

 

ធ្វើឲ្យប្រឈមនឹងការលេងថ្នាំដែលប៉ះពាល់ដល់សុខភាព

 

សម្រាប់អ្នកខ្លះ ការប្រឈមនឹងភាពប្រមឹកគឺជារឿងពិតខ្លាំងណាស់ ហើយគ្រឿងស្រវឹងទាំងអស់ប្រហែលជាធ្វើឲ្យពួកគេញៀនផងដែរ។ ជំងឺ និងថ្នាំជាច្រើនក៏មានការដាក់បម្រាមមិនឲ្យញ៉ាំគ្រឿងស្រវឹងដែ។

 

មិនមានការកាត់សេចក្តីបានត្រឹមត្រូវ

គ្រឿងស្រវឹងប្រហែលជាធ្វើឲ្យយើងមានការសម្រេចចិត្តមិនត្រឹមត្រូវអំពីការរួមភេទជាមួយនរណាម្នាក់ដែលមិនសមស្រប ឬធ្វើឲ្យយើងងាយនឹងរួមភេទដោយមិនមានសុវត្ថិភាពទៀត។

 

សកម្មភាពរួមភេទមិនល្អ

គ្រឿងស្រវឹងច្រើនពេកច្រើនតែធ្វើឲ្យលិង្គមិនអាចឡើងរឹងបាន។ សម្រាប់ស្រ្តី វាអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងទ្វារមាស ដែលជាហេតុនាំឲ្យកាន់តែមិនមានផាសុកភាព ឬឈឺចាប់ពេលរួមភេទ ឬស៊ូកបញ្ចូលលិង្គ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម