បែប​ហ្នឹង​តើ​សបានជា​ក្បាលពោះ​មិន​ចេះ​ស្រក​ដូច​គេ​សោះ

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 7:35 នាទី ល្ងាច

ការ​ដែល​ដុះ​ខ្លាញ់​ក្បាល​ពោះធំ​ៗ​មិន​ត្រឹមតែ​មាន​ផលវិបាក​ច្រើន​ក្នុង​ការ​ស្លៀកខោ​ខូ​វ​ប៊​យ​នោះ​ទេ វា​ក៏​នាំ​ឲ្យ​កើតជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​សរសៃឈាម ឬ​ការ​ធាត់​ជ្រុល​ខ្ពស់​ដែរ​។ ចាប់តាំងពី​ខ្លាញ់​នៅ​សរីរាង្គ​ក្នុង​ពោះ​ពិបាក​ក្នុង​ការ​ជម្រុះ ខ្លាញ់​ក្បាលពោះ​ក៏​ជា​អ្វី​ដែល​ត្រូវ​សម្រក​ដែរ​នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​ចង់បាន​រាង​កាន់តែ​ស្លី​ម​។ បើសិនជា​ការ​កំណត់​របប​អាហារ និង​ការ​ហាត់ប្រាណ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេ​នោះ វា​ប្រហែលជា​អាច​មាន​ហេតុផល​ផ្សេង​ៗ​ទៀត​ជា​ដែល​នាំ​ឲ្យ​ខ្លាញ់​ក្បាលពោះ​មិន​ព្រម​ស្រក​។

 

អ្នក​កំពុង​តែ​ញ៉ាំ​ប្រភេទ​ប្រូតេអ៊ីន​ដែល​មិន​ត្រឹមត្រូវ

ការ​ញ៉ាំ​ប្រូតេអ៊ីន​ជា​ប្រភេទ​សាច់​សុទ្ធ​ដែល​គ្មាន​ខ្លាញ់​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ បង្កើត​សាច់ដុំ និង​បន្ត​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ទៀត​ទោះបីជា​មិន​បាន​ហាត់ប្រាណ​ក៏​ដោយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ប្តូរ​ការ​ញ៉ាំ​សាច់​ក្រហម មក​ញ៉ាំ​សាច់​មាន់ ឬ​ត្រី​វិញ​ទៅ​។ បើសិនជា​អ្នក​ញ៉ាំ​អាហារ​បួស អ្នក​អាច​ជ្រើសរើស​ការ​ញ៉ាំ​សណ្តែក​វិញ​។

 

 

អ្នក​កំពុង​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី

ការ​ប្រើប្រាស់​ថ្នាំ​ជា​ច្រើន​សុទ្ធតែ​អាច​បង្ក​ជា​ផល​រំខាន​របស់​វា ហើយ​មួយ​ក្នុង​ចំណោម​នោះ​ក៏​មានការ​ធាត់​ឡើង​ទម្ងន់​ដែរ​។ យ៉ាងណាមិញ ប្រភេទ​ថ្នាំ សរសៃ (Cortisone) សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី ភាគច្រើន​នាំ​ឲ្យ​ឡើង​ទម្ងន់​នៅ​ជុំវិញ​ក្បាលពោះ​តែ​ម្តង​។

Food poisoning = weight loss! | Endorphinz 

អ្នក​កំពុង​តែ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើន​ពេក

អាហារ​កៃ​ឆ្នៃ​ទោះបីជា​មាន​កាឡូរី​ទាប​ក៏​ដោយ ក៏​អាច​មាន​ជាតិ​ប្រៃ និង​ផ្អែម​ខ្ពស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ទំហំ​ចង្កេះ​បាន​ទាំងអស់​។ អាហារ​ប្រៃ​នឹង​ធ្វើ​ឲ្យ​ច្រាល​ជាតិ​ទឹក​ក្នុង​ខ្លួន ជា​ពិសេស​នៅ​ជុំវិញ​ពោះ ខណៈ​ពេល​ដែល​ជាតិ​ផ្អែម​នឹង​រក្សា​ទុក​ក្នុង​កោសិកា​ខ្លាញ់​ក្បាលពោះ​ដែរ​។

 

គេង​មិន​បាន​គ្រប់គ្រាន់

ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់ ហើយ​ភាគច្រើន​គឺ​ធាត់​នៅ​ម្តុំ​ក្បាលពោះ​តែ​ម្តង​។ នេះ​ដោយសារ​តែ​មនុស្ស​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ តែង​ឃ្លាន និង​ញ៉ាំ​អាហារ​ច្រើន​ៗ​។

 Bad sleep can be linked to this devastating health issue

ប្រើ​វិធី​បង្អត់អាហារ

ចូរ​កុំ​ព្យាយាម​តម​អាហារ តែ​គួរ​ញ៉ាំ​អាហារ​តិច​ៗ​ដែល​ផ្តល់​សុខភាព និង​ច្រើន​ដង ឬ​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង​វិញ​ទើប​អាច​កំចាត់​ខ្លាញ់​នៅ​ក្បាលពោះ​បាន​។ អ្វី​ដែល​សំខាន់​នោះ​គឺ ចូរ​កុំ​ព្យាយាម​តម​អាហារ​ពេល​ព្រឹក​ឲ្យ​សោះ​។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​ផ្តល់​សុខភាព​នោះ​មាន​ដូច​ជា ស៊ុត និង​ផ្លែ​ឈើ ព្រោះ​វា​អាច​ជួយ​ឲ្យ​ឆ្អែត​យូរ និង​មាន​កម្លាំង​គ្រប់គ្រាន់​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម