ពលករ​ខ្មែរ បន្ត​ចាក​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ខេត្តឧត្ដរមានជ័យ​ ព្រោះភ័យខ្លាច​ឆ្លង​កូ​វីដ​-១៩​

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 6:07 នាទី ល្ងាច

ឧត្ដរមានជ័យ ៖ ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​ក្នុងប្រទេស​ថៃ​ បច្ចុប្បន្ននេះ ​បាន​បន្ត​នាំគ្នា​ចាកចេញ ដោយសារ​ភ័យខ្លាច ឆ្លង​កូ​វីដ​–១៩ ​បន្ទាប់ពី​វា​បាន​ផ្ទុះ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ នៃ​ប្រទេស​នេះ​។ ពលករ ចំនួន​ជាង​មួយ​ រយ​នាក់ ក្នុង​មួយថ្ងៃៗ ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ ចូលមក​កម្ពុជា ​តាម​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ​និង​ច្រក ​ជាំ​សា​ងាំ ​តែ​ពួកគេ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី​សុខាភិបាល យ៉ាង​ហ្មត់ចត់​។

ឯកឧត្តម ប៉ែន កុសល អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ជំរុញ​ឱ្យ​មន្ត្រី​សុខាភិបាល ​ដែល​ជា​គ្រូ​ពេទ្យ ជួរមុខ​ទាំងអស់ ​ឈរជើង​ប្រចាំការ​នៅ​តាម​ច្រកព្រំដែន​ ត្រូវ​ចាត់វិធានការ​ឱ្យបាន​ហ្មត់ចត់ ​ក្នុងការ​ពិនិត្យ សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពួកគេ​គ្រប់រូប ​មុន​អនុញ្ញាត​ឱ្យ​ទៅ​ស្រុកកំណើត​។

ឯកឧត្តម បាន​បញ្ជាក់ថា ការដែល​អាជ្ញាធរខេត្ត ​បន្ត​ធ្វើការ​រឹតបន្តឹង ​និង​ចាត់វិធានការ​យ៉ាង​តឹងរឹង បែបនេះ គឺ​ដោយសារ​បច្ចុប្បន្ន ប្រទេស​ថៃ ​កំពុងតែ​រង​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​–១៩ ​ចូលដល់​សហគមន៍ ខេត្ត​មួយចំនួនធំ ​ដូច្នេះហើយ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដែលជា​ខេត្ត​មួយ​ប្រឈម​ជាប់​ព្រំដែន ប្រទេស​ថៃ ត្រូវតែ​អនុវត្ត​វិធាន​បង្ការ​ការនាំ​មេរោគ​កូ​វីដ​–១៩​ ចូលមក ​តាមរយៈ​ពលករ​ដែល​ធ្វើការ​នៅ ប្រទេស​ថៃ​។

តាម​ការ​ឱ្យដឹងពី​អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ​គិត​ចាប់ពី​ថ្ងៃទី​២០​ រហូតមកដល់​ថ្ងៃ​៣០ ​ខែធ្នូ​នេះ មាន​ពលករ​ខ្មែរ​ចំនួន​ជាង​មួយ​ពាន់​នាក់​ហើយ ​បាន​ចាក​ចេញពី​ប្រទេស​ថៃ ​ចូល​មក​ប្រទេស​កំណើត​ខ្លួន តាម​ច្រកព្រំដែន​ខេត្ត​នេះ​ ហើយ​ពលករ​ចំនួន​ជិត​៤០០​នាក់ ​ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត តែ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម