កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ វេលាព្រឹកម៉ោង៨:០០ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និង ជាទីប្រឹក្សាក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានចូលរួម កិច្ចប្រជុំលើការងាររៀបចំផែនការ យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ សមត្ថភាព ធនធាន មនុស្សនៃក្រុមយុវជនក្រសួង តាមរយៈប្រព័ន្ធ បញ្ជូនរូបភាព និងសម្លេង Zoom ដែលរៀបចំដោយ ក្រុមការងារ យុវជនក្រសួង នៅក្នុង ឱកាសនោះដែរ ឯកឧត្តម ង៉ូវ បូរីណា បានចូលរួមមតិយោបល់ លើការងារមួយចំនួន ជូនទៅអង្គប្រជុំនៃក្រុមយុវជនសូម ដូចជា:
- បញ្ហាធនធានចំណេះដឹងជាកត្តាចាំបាច់បំផុត
-សកម្មការងារដោយមិនរើសអើងជាការសំខាន់
-យុវជនយើងត្រូវតែឈានមុខលើគ្រប់បេសកកម្មទាំងអស់