បើ ត្រាំ ឈ្នះឆ្នោត ហើយចិនឈ្លានពានតៃវ៉ាន់ អាមេរិកនឹងដំឡើងពន្ធដល់ ១៥០%-២០០%

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2024 ម៉ោង 12:10 នាទី ល្ងាច

សូរ្យសែង៖ 

បើ ដូណាល់ ត្រាំ ឈ្នះឆ្នោត ចិនប្រុងប្រៀបទៅ ពន្ធនឹងដំឡើង ១៥០% ដល់ ២០០% ប្រសិនចិនឈ្លានពានតៃវ៉ាន់ ។ នេះបើតាមកាសែត The Wall Street Journal និយាយ ។

នៅពេលអ្នកកាសែតសួរថា តើលោក ត្រាំ នឹងប្រើប្រាស់កម្លាំងយោធាដើម្បីទប់ទល់នឹងការបិទផ្លូវរបស់ចិនចំពោះ​កោះតៃវ៉ាន់ដែរឬទេ ? ចម្លើយឆ្លើយថា «លោកនឹងមិនធ្វើនោះទេ ដោយសារតែប្រធានាធិបតីចិន ហ្ស៊ី ជិនពីង គោរពគាត់»។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 លោក ត្រាំ បានស្នើផែនការសម្រាប់ពន្ធលើទំនិញពី 10% ទៅ 20% លើការនាំចូលស្ទើរតែទាំងអស់ រួមទាំងពន្ធ 60% ឬច្រើនជាងនេះលើទំនិញពីប្រទេសចិន ។

ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ចាប់ពីដើមឆ្នាំ 2017 ដល់ដើមឆ្នាំ 2021 វិធីសាស្រ្តឈ្លានពានរបស់លោក ត្រាំ ចំពោះប្រទេសចិនរួមមានពន្ធគយ នោះបាននាំឱ្យប្រទេសទាំងពីរឈានដល់សង្គ្រាមពាណិជ្ជកម្មដែលបានប៉ះពាល់ដល់ទីផ្សារពិភពលោក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម