កក្រើកពេញពិភពលោក! Miss Grand មី​យ៉ាន់​ម៉ា ស្រែកយំ និងដកមកុដចេញពីក្បាល ដោយចោទថាមិនយុត្តធម៌ ក្រោយទទួលបានចំណាត់ថ្នាក់លេខ ២

តារាថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2024 ម៉ោង 7:18 នាទី ល្ងាច

 

ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ាន់​ម៉ាផ្សាយថា ND ​បានដកមកុដ Miss Grand មី​យ៉ាន់​ម៉ា ចេញពីក្បាល និងដោះឈៀងចេញ ដោយអះអាង​ថា​ វា​មិន​យុត្តិធម៌ បន្ទាប់ពីនាងទទួលបានចំណាត់ថ្នាក់លេខ ២ ។

ND Miss Grand មីយ៉ាន់ម៉ា ថា ​គាត់​ចង់​ប្រគល់​មកុដ​វិញ​ ព្រោះ​គាត់​មើល​ឃើញ​ថភាព​អយុត្តិធម៌។ ចាប់ពីពេលនេះទៅ ខ្ញុំប្រហែលជាមិនបន្តនៅក្នុងក្របខណ្ឌ ND ទៀតទេ បន្ទាប់នាំនាង Thae Su Nyan ចុះពីឆាក Miss Grand International 2024 ។

វា​ជា​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចុង​ក្រោយ ​ពី​កម្មវិធី Miss Grand International 2024 នៅប្រទេសថៃ បន្ទាប់​ពី ND Miss Grand Myanmar បាន​​ដក​មកុដនៅលើក្បាល និង​ទាញ​ខ្សែ​ពាក់ឈៀង របស់ Thae Su Nyan បវរកញ្ញា​ប្រទេស​មីយ៉ាន់ម៉ាចេញ។ ម្ចាស់ជ័យលាភីលេខ ២ Miss Grand International 2024 បានទាញនាង Thae Su Nian ចេញភ្លាមៗ ក្នុងពេលដែលគាត់នៅមិនឈប់ស្រែកយំ ចំពេលមានការរិះគន់ ហើយមនុស្សជាច្រើនកំពុងមើល។

នៅថ្ងៃទី 26 តុលា 2024 តាមរយៈ Htoo Ant Lwin ដែលជា ND នៃ Miss Grand Myanmar  ចេញ​មក​បើក​ចំហ​ដល់​ Myanmar Celebrity ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្សាន្ត​របស់មីយ៉ាន់ម៉ា។ នេះជាការមិនពេញចិត្តដែលបានកើតឡើង ។ លោកបញ្ជាក់​ថា នឹង​សម្រេច​ចិត្ត​​ដក​មកុដ​ពី​ឆាក Miss Grand International ទៅឲ្យវិញ ព្រោះ​ពួក​គេ​ចាត់​ទុក​ថា ការងារ​ដែល​ទទួលបាន ​ធ្វើ​​មិន​យុត្តិធម៌។ លទ្ធផលគឺមិនអាចទទួលយកបានចំពោះគាត់ ហើយនៅឆ្នាំក្រោយគាត់ប្រហែលជាមិនបន្តជា ND ជាមួយ Miss Grand International ទៀតទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម