ក្រសួងមុខងារសាធារណៈ រៀបចំប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»  

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2024 ម៉ោង 4:08 នាទី ល្ងាច

 

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៦ ដែលត្រូវអនុវត្តជាអាទិភាព។ ក្នុងនោះ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសហគមន៍កសិកម្ម គឺជាកម្មវិធីនយោបាយទី៦ ដែលត្រូវអនុវត្តភ្លាម ដើម្បីធ្វើឱ្យវិស័យកសិកម្ម និងជីវភាពប្រជាកសិករមានភាពប្រសើរឡើង។

ដើម្បីសម្រេចបានការងារនេះ ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដើម្បីដាក់ពង្រាយ នៅតាមភូមិសាស្ត្រឃុំគោលដៅចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧។

ប្រជាកសិករបានសម្តែងការសាទរ ដល់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល និងរីករាយជាមួយវត្តមានមន្ត្រីកសិកម្មឃុំ តាមមូលដ្ឋាននីមួយៗ ដោយមន្ត្រីកសិកម្មឃុំ បានជួយសម្របសម្រួល និងផ្តល់ជាប្រយោជន៍ជាច្រើនដល់ពួកគាត់ ទាំងការងារផ្នែកបច្ចេកទេសកសិកម្ម ការផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់នានា ៕

ខណៈនេះ ក្រសួងមុខងារសាធារណៈ កំពុងប្រកាសទទួលពាក្យជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១០០០កន្លែងទៀត ដើម្បីដាក់ពង្រាយបន្ថែមនៅទូទាំងប្រទេស។ សាធារណៈជន យុវជន យុវនារី ដែលមានបំណងក្លាយជាមន្ត្រីកសិកម្មឃុំ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ( (https://go.gov.kh/era/agric1000)https://go.gov.kh/era/agric1000) (https://go.gov.kh/era/agric1000) ដើម្បីចូលរួមប្រឡងប្រជែងស្មើៗគ្នា ប្រកបដោយសុក្រឹត្យភាព។  


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម