ទម្លាយបម្រាមចម្លែក ១០ ចំណុចដែលមេដឹកនាំកូរ៉េខាងជើង មិនពេញចិត្ត

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2024 ម៉ោង 5:00 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

រហូតមកទល់នឹងពេលនេះ គ្មានគ្រូបារអាចារ្យសិទ្ធិមនុស្សណា ទៅជាន់ដី ឬសូម្បីហ៊ានទៅស្រែកដាក់ប្រទេសកូរ៉េខាងជើង ឲ្យគោរពសិទ្ធិមនុស្សទេ  ។ ច្បាប់ និងវិន័យផ្តាច់ការរបស់មេដឹកនាំកូរ៉េខាងជើង មហាលោតផ្លោះ មហាអស្ចារ្យ សូម្បីស្តាប់ចម្រៀងក៏ប្រហារជីវិតដែរ ។

ទម្លាយ​បម្រាម​ចម្លែកៗ ១០ យ៉ាង​របស់មេដឹកនាំកូរ៉េខាងជើង ដែលមិន​ពេញចិត្ត​ ។ អ្វីដែលមិនគាត់មិនចូលចិត្តហើយត្រូវតែមានទោស ដូចកាលពីខែមុន គីម ជុងអ៊ុន បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលចំនួន 30 នាក់ ដោយការធ្វេសប្រហែសឲ្យមានទឹកជំនន់នៅមូលដ្ឋាន ដែលធ្វើឱ្យមនុស្ស 4,000 នាក់ស្លាប់ ។

រឿងផ្សេងៗទៀត មេដឹកនាំរូបនេះ បានបញ្ជាឱ្យដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ រហូតប្រហារជីវិតសិស្សសាលាមធ្យមសិក្សាជាង 30 នាក់នៅចំពោះមុខសាធារណជន បន្ទាប់ពីក្មេងៗបានលួចមើល និងស្តាប់បទចម្រៀង K-pop ពីប្រទេសកូរ៉េខាងត្បូង ។

ថ្មីៗនេះ Listvers ដែលជាគេហទំព័រដាក់ចំណាត់ថ្នាក់រឿងក្នុងពិភពលោក បានដាក់ចំណាត់ថ្នាក់ 10 យ៉ាងដែលហាមប្រាមនៅក្នុងប្រទេសកូរ៉េខាងជើង។ ទោះបីជាវាជារឿងធម្មតានៅកន្លែងផ្សេងៗក៏ដោយ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​នៅ​កូរ៉េ​ខាង​ជើង វា​អាច​នឹង​ទទួល​ទោស​ប្រហារ​ជីវិត។

 

  1. ហាមប្រើអ៊ីនធឺណិត

អ៊ីធឺណិតត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយរដ្ឋាភិបាល។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យប្រើមាន អ្នកវិទ្យាសាស្ត្រ មន្ត្រីរដ្ឋាភិបាល ហើយមានតែសិស្សខ្លះប៉ុណ្ណោះ។

 

  1. ហាមញញឹមនៅថ្ងៃទី 8 ខែកក្កដា

ត្រូវហាម​ញញឹម​​នៅ​ថ្ងៃ​ទី ៨ ខែ​កក្កដា ព្រោះ​ជា​ថ្ងៃ​នៃ​ការ​បាត់​បង់​គ្រួសារ​លោក គីម ជុងអ៊ុន ព្រោះជាថ្ងៃ​ខួប​នៃ​មរណភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង «គីម អ៊ីលស៊ុង» ។ អ្នកណាបំពានអាចត្រូវបានបញ្ជូនទៅជំរុំប្រមូលផ្តុំ ឬត្រូវចំណាយមួយជីវិតរបស់អ្នក។

 

  1. ហាមមើលប៉ុស្តិ៍បរទេស

ព្រោះ​គេ​ចាត់​ទុក​ថា​ ការមើលប៉ុស្តិ៍បរទេសគឺជាការគំរាមកំហែងជាតិ។ ហេតុផលដូចគ្នានេះអនុវត្តចំពោះអ៊ីនធឺណិត។ រឿង​នេះ​ធ្ងន់​ធ្ងរ​ល្មម​នឹង​ទាមទារ​អាយុ​ជីវិត។

 

  1. ហាមបើកបរ

អនុញ្ញាត​ឱ្យ​បើក​បរតែ​​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ប៉ុណ្ណោះ។ ចំណែក​សាធារណជន​ទូទៅ​ត្រូវ​ប្រើ​តែ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ប៉ុណ្ណោះ ឬជិះកង់ជំនួស ។

 

     5.ហាមធ្វើ​ដំណើរ​គេច​ទៅ​ក្រៅ​ប្រទេស

មនុស្សជាច្រើនបានបាត់បង់ជីវិត ដោយសារព្យាយាមរត់គេចខ្លួន។ ចំណែក​អ្នក​ណា​ត្រូវ​ចាប់​បាន វាសនា​របស់​គេមិន​ខុស​គ្នាទេ ព្រោះ​គេ​មាន​គ្រួសារ​ជា​ចំណាប់ខ្មាំង ។

 

  1. ហាមស្លៀកខោខូវប៊យ

ត្រឡប់ទៅឆ្នាំ 2021 លោក គីម ជុងអ៊ុន បានចេញច្បាប់យ៉ាងតឹងរឹង ហាមមិនឱ្យស្លៀកខោតឹង ខោខូវប៊យ ចោះត្រចៀក ចោះបបូរមាត់ ព្រោះវាត្រូវបានគេចាត់ទុកជាវត្ថុក្នុងពិភពមូលធននិយម។

 

  1. ហាមទំនាក់ទំនងឆ្លងប្រទេស

កាលពីឆ្នាំ 2007 កូរ៉េខាងជើងបានបញ្ជាឱ្យកាត់ទោសប្រហារជីវិតថៅកែរោងចក្រម្នាក់នៅ ចំពោះមុខមនុស្ស 150,000 នាក់នៅក្នុងកីឡដ្ឋានមួយ ដោយសារតែគាត់លួចលាក់ទូរស័ព្ទជាច្រើនគ្រឿង និងហៅទូរស័ព្ទទៅក្រៅប្រទេស ។

  

  1. ជ្រើសរើសអាជីពមិនបាន

ប្រជាជន​កូរ៉េ​ខាង​ជើង​​គ្មាន​សិទ្ធិ​ជ្រើសរើស​ការងារ​ទេ ព្រោះ​ក្រោយ​ពេល​រៀន​ចប់ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូល​បម្រើ​យោធា។ បុរសនឹងបម្រើរយៈពេល 10 ឆ្នាំ ចំណែកស្ត្រីនឹងបម្រើរហូតដល់អាយុ 23 ឆ្នាំ ហើយបន្ទាប់ពីចាកចេញពីយោធា ពួក​គេ​នឹង​ទទួល​បាន​កិច្ច​ការ​មួយ​ជីវិត​ពី​រដ្ឋាភិបាល ការងារ​នោះ​មិន​អាច​ចរចា​បាន​ទាល់​តែ​សោះ។

 

  1. ហាមធ្វើម៉ូតសក់

ហេតុផលដូចគ្នានេះអនុវត្តចំពោះខោខូវប៊យ។ បុរស​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​សក់​វែង​ជាង 2 អ៊ីញ (5 សង់ទីម៉ែត្រ) និង​មិន​អាច​ពាក់​សក់ត្រង់ ​ឬ​លាប​ពណ៌​ឡើយ ព្រោះទុកជា «ម៉ូដ​សក់​សង្គម​និយម» និង​ស្ត្រី​មាន​តែ 14 ម៉ូដ​ប៉ុណ្ណោះ ។

  

  1. ត្រូវតែស្នេហាជាតិ

ប្រជាជនកូរ៉េខាងជើងទាំងអស់ត្រូវតែស្បថសច្ចាប្រណិធាន ស្មោះត្រង់ និងស្តាប់បង្គាប់លោក គីម ជុងអ៊ុន ប្រសិនបើអ្នកណាប្រឆាំង នឹងត្រូវកាត់ទោសប្រហារជីវិត ៕

ប្រភព : springnews,listverse


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម