Elon Musk ជួយ 44 លានដុល្លារបន្ថែមទៀត ដល់ក្រុមរកសម្លេងឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2024 ម៉ោង 5:32 នាទី ល្ងាច

ដោយ ម៉ារ៉ា

Elon Musk មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla និង SpaceX បានបរិច្ចាគទឹកប្រាក់បន្ថែមចំនួន 44 លានដុល្លារ ដល់ក្រុមយុទ្ធនាការដើម្បីជួយដល់បេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពី​គណបក្ស​សាធារណរដ្ឋ ​ក្នុងរយៈពេល​កន្លះ​ខែ​តុលា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក ដែលត្រូវបានលាតត្រដាងកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ។

ការបរិច្ចាគត្រូវបានប្រកាសនៅក្នុងឯកសារដែលបានដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ បន្ទាប់ពី Musk បានបរិច្ចាគប្រមាណ 75 លានដុល្លារដល់ក្រុម America PAC ដែលជាក្រុមរៃអង្គាសប្រាក់ដែលគាត់បានបង្កើតឡើងដើម្បីគាំទ្រលោក ត្រាំ ក្នុងអំឡុងខែកក្កដា-កញ្ញាកន្លងមក ។

America PAC ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជះឥទ្ធិពលដល់ក្រុមជនជាតិអាមេរិកនៅក្នុងរដ្ឋសមរភូមិ (battleground states) ដែលចេញទៅប្រើសិទ្ធិបោះឆ្នោត ។

យុទ្ធនាការរបស់លោក ត្រាំ បានពឹងផ្អែកលើអង្គការខាងក្រៅដើម្បីជួយទទួលបានប្រជាប្រិយភាព នោះមានន័យថា Super PAC ដែលបង្កើតឡើងដោយ Musk កំពុងដើរតួនាទីយ៉ាងធំនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 ជាមួយនឹងការស្ទង់មតិបង្ហាញថា ត្រាំ និងអនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី កាមេឡា ហែរីស កំពុងមានសម្លេងប្រកៀកប្រកិតគ្នា ។ 

ទន្ទឹមនឹងនេះ ក្រុមយុទ្ធនាការរបស់លោក ត្រាំ បានចំណាយប្រាក់ជាង 88 លានដុល្លារលើការឃោសនា ក្នុងកន្លះខែតុលានេះ  លុយនៅសល់ 36 លានដុល្លារនៅក្នុងធនាគារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយមុនការបោះឆ្នោតថ្ងៃទី 5 ខែវិច្ឆិកា នេះបើយោងតាមឯកសាររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។

យុទ្ធនាការរបស់លោកស្រី ហែរីស ដែលបានរៃអង្គាសប្រាក់បានច្រើនជាងការបរិច្ចាគរបស់លោក ត្រាំ ក្នុងប៉ុន្មានខែថ្មីៗនេះបានចំណាយប្រាក់ចំនួន 130 លានដុល្លារលើការឃោសនា នៅដើមខែតុលា ហើយថែមទាំងបានរៃអង្គាសបានច្រើនជាងការបរិច្ចាគរបស់លោក ត្រាំ បន្ថែមចំនួន 97 លានដុល្លារទៀតនៅក្នុងពាក់កណ្តាលដំបូងនៃខែនេះ ។

ការបរិច្ចាគរបស់លោក Musk ដល់ America PAC បានធ្វើឱ្យគាត់ក្លាយជា «អ្នកបរិច្ចាគដ៏ធំ» ដល់គណបក្សសាធារណ រដ្ឋ។ ក្រុមនេះក៏រួមបញ្ចូល Timothy Mellon ដែលជាមហាសេដ្ឋីស្នងមរតករបស់គ្រួសារធនាគារមកពី Pittsburgh និង Miriam Adelson ដែលជាមហាសេដ្ឋីម្ចាស់អាជីវកម្មកាស៊ីណូ ។

ដើម្បីបង្កើនមូលដ្ឋានអ្នកគាំទ្ររបស់លោក ត្រាំ ក្រុម America PAC ក៏ត្រូវបានគេរាយការណ៍ថាកំពុងដំណើរការយុទ្ធនាការដែលផ្តល់ប្រាក់ 1 លានដុល្លារក្នុងមួយថ្ងៃដល់មនុស្សដែលចុះឈ្មោះតាមអ៊ីនធឺណិតរបស់ក្រុម។ ការបើកចំហសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នៅក្នុងរដ្ឋសមរភូមិចំនួនប្រាំពីរ៖ Pennsylvania, Georgia, Nevada, Arizona, Michigan, Wisconsin និង North Carolina ។

ក្រសួងយុត្តិធម៌អាមេរិក បានផ្ញើលិខិតព្រមានទៅ America PAC ថាការផ្តល់លុយតាមរបៀបនេះអាចបំពានច្បាប់បោះឆ្នោត ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាមេរិក PAC កំណត់ថា បន្ថែមពីលើការចុះឈ្មោះជាអ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន 7 នោះ លក្ខខណ្ឌនៃការចែកចាយប្រាក់គឺត្រូវបានទាមទារ។

ប្រភព REUTER + mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម