ដោយ សាវុឌ្ឍ៖
ប្រទេសចិនបានផ្តន្ទាទោសមនុស្សចំនួន 589,000 នាក់ និងមន្ត្រីរដ្ឋាភិបាលពីបទពុករលួយក្នុងរយៈពេលប្រាំបួនខែ នៃឆ្នាំ 2024 រួមទាំងថ្នាក់រដ្ឋមន្ត្រីចំនួន 53 នាក់ផងដែរ។
កាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2024 ថា ក្នុងរយៈពេល 9 ខែនៃឆ្នាំ 2024 អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានផ្តន្ទាទោសមនុស្សចំនួន 589,000 នាក់សម្រាប់ការបំពានវិន័យបក្ស រួមបញ្ចូលទាំងមន្ត្រីរដ្ឋាភិបាលដែលទទួលសំណូក និងពលរដ្ឋដែលផ្តល់សំណូកដល់មន្ត្រីរដ្ឋាភិបាល។
គណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យ (Central Commission for Discipline Inspection : CCDI)) របស់ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី 26 ខែតុលា ដោយនិយាយថា មន្ត្រីថ្នាក់រដ្ឋមន្ត្រី ឬសមមូលចំនួន 53 នាក់ត្រូវបានផ្តន្ទាទោស។ សំណុំរឿងសរុបចំនួន 2,972 ត្រូវបានបញ្ជូនទៅការិយាល័យព្រះរាជអាជ្ញា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ៕