ដោយ សូរ្យរិទ្ធៈ
កម្លាំងប្រឆាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ប្រទេសថៃ បានបើកប្រតិបត្តិការ ចាប់រោងចក្រចិនបំពានច្បាប់ ៣ កន្លែង ដែលបាននាំសារធាតុគ្រោះថ្នាក់ 41.5 តោន និងត្រូវបានរឹបអូស ។ ក្រុមជំនាញនិយាយថា ប្រសិនបើសារធាតុទាំងនោះប៉ះនឹងទឹក វានឹងឡើងកម្តៅ ហើយប្រែទៅជាអាម៉ូញាក់ បង្កគ្រោះថ្នាក់ដល់រាងកាយ បណ្តាលឲ្យវិលមុខ រហូតបង្កជាមហារីក។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដឹកនាំកម្លាំង រួមជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម ចុះទៅឃាត់ខ្លួនឈ្មោះ Zhang Goodung អាយុ៤៦ឆ្នាំ ជនជាតិចិន ពីបទរក្សាទុកនូវសារធាតុគ្រោះថ្នាក់ប្រភេទទី៣ ដោយគ្មានការអនុញ្ញាត ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចរោងចក្រកែឆ្នៃនៅខេត្តប្រាជិនបុរី ។ សារធាតុគ្រោះថ្នាក់ប្រភេទទី ៣៖ មានសមាសធាតុ antimony, Beryllium កាដមីញ៉ូម សមាសធាតុសំណ សមាសធាតុសេលេញ៉ូម សមាសធាតុ Tellurium និងកាកសំណល់ដែលមានសារធាតុកខ្វក់ សមាសធាតុអាសេនិច សមាសធាតុបារ៉ត និងសមាសធាតុ Thallium សរុបប្រមាណ 41.5 តោន។
ចំពោះសារធាតុគ្រោះថ្នាក់ដែលរឹបអូសបានដូចបានរៀបរាប់ខាងលើ នឹងត្រូវបានបំបែកចេញដើម្បីយកសំណ ទង់ដែង និងអាលុយមីញ៉ូម ហើយបញ្ជូនទៅចិនវិញ ៕