សូរ្យសែង៖
សារព័ត៌មានក្នុងស្រុកថៃ ថ្មីៗនេះ បានផ្សាយពីទេពកោសល្យសិល្បៈ អមដោយរូបសម្រស់ស្រស់ប្រិមប្រិយ និងប្ញកពាសាមញ្ញ ទន់ភ្លន់ឱនលំទោនរបស់ព្រះនាង នរោត្តម ចេនណា កំពុងចាប់អង្រួនពិភពលោកឲ្យកក្រើករង្គើតែម្តង ។ ព្រះនាង ចេនណា មិនត្រឹមតែមានសម្លេងច្រៀងដ៏ពីរោះប៉ុណ្ណោះទេ តែចរិតប្ញកពាសាមញ្ញ ទន់ភ្លន់ បើនិយាយពីសំពះវិញ ឱនលំទោន មិនរើសអើងមនុស្ស ពិតជាគួរឲ្យស្រឡាញ់ ។
ព្រះនាងតូច កំពុងបង្កើតភាពល្បីលាញខ្ទរខ្ទាទាំងជាតិ និងនៅលើឆាកអន្តរជាតិ ។ ឥឡូវនេះ ព្រះនាងកំពុងមានការចាប់អារម្មណ៍នៅពេលដែលមានពាក្យចចាមអារ៉ាមថា ព្រះនាងនឹងក្លាយជាតារាហ្វឹកហាត់ K-POP នៅប្រទេសកូរ៉េខាងត្បូង ។ យើងសូមនាំមកស្គាល់ប្រវត្តិរបស់ព្រះនាង ។
ព្រះនាង នរោត្តម ចេនណា កើតថ្ងៃទី ១១ មីនា ២០១៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ បច្ចុប្បន្នព្រះជន្ម ១៣ វស្សា ជាព្រះបុត្រីទី ២ របស់ព្រះអង្គម្ចាស់ នរោត្តម បុប្ផារី មានឪពុកជនជាតិបារាំង (មិនស្គាល់ឈ្មោះ) ។ ព្រះនាងជាចៅស្រីរបស់ព្រះបាទមហិស្សរា រោត្ដមចក្រី និងជាចៅស្រីរបស់ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ប្រជាជនខ្មែរតែងហៅព្រះនាង «ព្រះនាងតូច» គ្រួសាររបស់នាងបានផ្លាស់មកប្រទេសកម្ពុជាវិញនៅពេលនាងមានអាយុ 3 ឆ្នាំ នាងនិយាយចេះប្រាំភាសាគឺ ខ្មែរ អង់គ្លេស បារាំង ចិន និងថៃ។
ព្រះនាង ចេនណា ចាប់ផ្តើមចូលមជ្ឈដ្ឋានសិល្បៈនៅពេលមានអាយុ ៦ ឆ្នាំ ព្រះនាងមានស្នាដៃសម្តែងភាពយន្តពីររឿង គឺរឿងនគរមាស និងទេពធីតា... តាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ហើយបន្តបន្ទាប់មក ក៏មានស្នាដៃសម្តែងរឿងជាច្រើនទៀតផងដែរ ។
ព្រះនាងតូច ចាប់ផ្តើមមានទេពកោសល្យខាងច្រៀង និងរាំ ព្រោះព្រះនាង ធ្លាប់ហាត់រៀនអូប៉េរ៉ានៅសាលា Music Arts School នាទីក្រុងភ្នំពេញ ហើយចូលចិត្តក្រុម K-POP ។ ក្នុងឆ្នាំ ២០២២ ព្រះនាងតូច បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ភ្នាក់ងារកម្សាន្ត K-POP ក្នុងប្រទេសកម្ពុជា និងបានរាំច្រៀងបទ Cover Next Level របស់ក្រុមGirl Group កូរ៉េ Aespa និងក្រុមចម្រៀង និង «Pretty Savege»របស់ក្រុម BLACKPINK នៅលើ Youtube រហូតទទួលបាន View ជាច្រើនសែនលើក និងនៅក្នុងឆ្នាំតែមួយ បាន Show សម្តែងចម្រៀង The First Day Without You ដែលជាចម្រៀង K-POP ដែលព្រះនាងនិពន្ធខ្លួនឯង ក្នុងបុណ្យតន្ត្រីកូរ៉េ-កម្ពុជា ។
ព្រះនាង គឺជាអ្នកមានឥទ្ធិពលដែលមានអ្នកតាមដានជាង 2.5 លាននាក់នៅលើ Facebook ហើយមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ឬនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែនាងក៏ល្បីល្បាញនៅក្នុងប្រទេសចិនផងដែរ បន្ទាប់ពីសម្តែងបទចម្រៀងចិននៅលើទូរទស្សន៍ CCTV កាលពីចុងឆ្នាំមុន អ្នកគាំទ្រចាប់អារម្មណ៍តាមដាននាងនៅលើគណនី Weibo របស់នាងដែលមានអ្នកតាមដានជាង 20,000 ដែលនាងទើបតែបង្កើតឈ្មោះគណនីកាលពីក្នុងខែកញ្ញាកន្លងទៅ ហើយថ្មីៗនេះ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅពហុកីឡដ្ឋានកាលពីរាត្រីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ក៏មានវត្តមានរបស់ព្រះនាងតូចច្រៀងផងដែរ ។
ព្រះនាង នរោត្តម ចេនណា បានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុក បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញតៃវ៉ាន់បានទម្លាយថា នាងកំពុងរៀបចំខ្លួនក្លាយជាអ្នកហ្វឹកហាត់ចម្រៀង K-POP របស់កូរ៉េខាងត្បូង ។ មនុស្សជាច្រើនមានមតិថា ព្រះនាងនៃប្រទេសកម្ពុជានេះមានសមត្ថភាព «The Next Liza» តែក្រោយមក អ្នកគ្រប់គ្រង និងក្រុមថែទាំរបស់ព្រះនាង ចេនណា បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ តាមរយៈគណនី Weibo របស់នាង ដោយបញ្ជាក់ថា ព្រះនាងបានទទួលការអញ្ជើញពីទីភ្នាក់ងារកម្សាន្តកូរ៉េខាងត្បូងក្នុងឆ្នាំ 2023 ប៉ុន្តែនាងបានបដិសេធសំណើនេះ។ ជាមួយនឹងសារមួយនិយាយថា «Jenna មិនធ្លាប់និយាយទេ មិនមែនទេ ហើយនឹងមិនក្លាយជាអ្នកហ្វឹកហាត់ K-POP»ដែរ ។ ទោះបីជាព្រះនាងពិតជាចូលចិត្តតន្ត្រីក៏ដោយ ប៉ុន្តែនឹងផ្តោតជាចម្បងលើការអប់រំ និងអាជីពដែលមានប្រយោជន៍ដល់ប្រជាជនកម្ពុជា ។
ឃើញប្រវត្តិរបស់ព្រះនាងដូច្នេះ សម្រស់ស្រស់ស្អាតក្នុងវ័យ១៣ឆ្នាំ នរោត្ដម ចេនណា នៅតែមានសមត្ថភាព និងការឈរយ៉ាងស័ក្តិសមជាសមាជិករាជវង្សខ្មែរ នរណាក៏ចង់ឃើញរូបសម្រស់របស់នាងផងដែរ៕