ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ អមដំណើរពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រធានមន្ទីរបរិស្ថាន និងសហការី អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន ឆាយណាហ៊រទានទ្បវើរ ស្ទឹងប្ញស្សីជ្រុំ ស្រុកមណ្ឌល សីមា ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
ដំណើរទស្សនកិច្ចត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង៖ ១)លើកទឹកចិត្តផ្តល់បណ្ណមេត្រីបរិស្ថានជូនដល់ក្រុមហ៊ុននេះ ព្រោះជាប្រភេទអាជីវកម្ម គ្មានផ្សែងពុល និងមិនបញ្ចេញសំណល់ឱ្យមានហានិភ័យដល់បរិស្ថាន។ ២)តម្រូវឱ្យក្រុមហ៊ុនធ្វើការញែកសំណល់រឹង (សំរាម ប្លាស្ទិក ដបជ័រ និងកំប៉ុងភេសជ្ជៈ) ឱ្យបានត្រឹមត្រូវ និងអនុញ្ញាតឱ្យយកតែសំរាមទៅដុតចោល ប៉ុន្តែចំពោះប្រភេទសំណល់ប្លាស្ទិក និងដបជ័រ ពុំអនុញ្ញាតឱ្យដុតឡើយ ដោយត្រូវរក្សាទុកឱ្យបានត្រឹមត្រូវ និងត្រូវរកដៃគូមកយកទៅកែច្នៃ ឬដុតក្នុងឡតាមបច្ចេកទេសត្រឹមត្រូវដែលមិនបង្កបញ្ហាបំពុលបរិស្ថាន និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ៕