ឯកឧត្តម តុប សំ អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នប្រឆាំងអំពើពុករលួយ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 6:39 នាទី ល្ងាច

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានដឹកនាំគណៈប្រតិភូស្ថាប័នប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដើម្បីថ្វាយព្រះរាជកុសល និងរំឭកដឹងគុណព្រះរាជបេសកកម្មដ៏ថ្លៃថ្លាវិសេស ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទាឯករាជ្យពីអាណានិគមនិយមបារាំងបានពេញលេញមកវិញនាឆ្នាំ១៩៥៣ ។

គណៈប្រតិភូក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៤ ផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម