ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 10:39 នាទី ព្រឹក

 

ដោយ សូរ្យរិទ្ធៈ

កាសែត thairath របស់ថៃបានចុះផ្សាយថា មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកកឲ្យដឹងថា ភាគល្អិតនៃធូលី (PM 2.5) នៅម៉ោង 7:00 ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមធ្យម 24 ម៉ោង វាស់នៅកម្រិត 26.5 -53.4 μg/m3 លើសពីស្តង់ដារអង្គការសុខភាពពិភពលោក ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សនៅ ៣៥ តំបន់ក្នុងទីក្រុងបាងកក (ស្តង់ដារមិនលើសពី 37.5 μg/m3) ។

អាជ្ញាធរបានណែនាំឲ្យពលរដ្ឋ ប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ដូចជារបាំង PM 2.5 រាល់ពេលដែលអ្នកចេញពីអគារ អ្នកហាត់ប្រាណខ្លាំងគួរមិនឲ្យហត់ខ្លាំង និងសម្គាល់មើលរោគសញ្ញាមិនធម្មតា ដូចជា ក្អក ពិបាកដកដង្ហើម ក្រហាយភ្នែក។

ទីភ្នាក់ងារបរិស្ថានបានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការអនុវត្តផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាធូលីដី ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃស្ថានភាពធូលី PM 2.5 និងផលប៉ះពាល់ដែលអាចកើតមានលើសុខភាពសាធារណៈ ។ ការណែនាំមាន ៥ ចំណុច៖

  1. សម្អាតផ្ទះជាទៀងទាត់ដោយជូតធូលីដី
  2. កុំដុតសំរាម កុំអុជធូប
  1. ដាំដើមឈើដើម្បីជួយស្រូបយកការបំពុល និងអន្ទាក់ធូលី
  2. ធ្វើដំណើរដោយមធ្យោបាយសាធារណៈ (រថយន្តក្រុង តាក់ស៊ី)
  3. បិទម៉ាស៊ីនពេលចតរថយន្ត ពិនិត្យ​ស្ថានភាព​ម៉ាស៊ីន​ដើម្បី​កុំឱ្យ​តម្លៃ​ផ្សែងខ្មៅ​លើសពី​ស្តង់ដារ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម