ប្រទីបរបស់ក្រសួងបរិស្ថាន បានរៀបចំរួចរាល់ជាស្ថាពរ ដើម្បីត្រៀមស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ការរចនាឡើង យោងតាមនិមិត្តរូបនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ជាមូលដ្ឋានដោយផ្តោតលើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត គឺ ភាពស្អាត ភាពបៃតង និងចីរភាព បានរំលេចដោយភ្លើងពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត បញ្ចេញសោភ័ណភាពយ៉ាងទាក់ភ្នែកនាពេលរាត្រ ។
ចំណែកប្រទីបរបស់ក្រសួង ស្ថាប័នផ្សេងៗទៀត ក៏រំលេចយ៉ាងស្អាត បង្អួតកែវភ្នែកប្រជាពលរដ្ឋរាប់ម៉ឺនគូនាពេលរាត្រី ក្នុងពិធីបុណ្យប្រពៃណីជាតិដ៏អធិកអធម នៅរាជធានីភ្នំពេញ ។ កុំភ្លេចណា៎! បងប្អូនខ្មែរយើង នាំពុកម៉ែអញ្ជើ្មញមកកម្សាន្តក្រោមផ្ទៃមេឃសន្តិភាព សុខសប្បាយសាន្តត្រាណ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ៕