ជនជាប់ចោទ ៣ នាក់ ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យឃុំខ្លួន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 10:23 នាទី ព្រឹក

 

នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចៅក្រមស៊ើបសួរ ប៉ាន វិបុល នៃសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឃុំខ្លួន ជនត្រូវជាប់ចោទពីបទ ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល អនុផលធនធានធម្មជាតិ ដោយគ្មានលិខចិតអនុញ្ញាត ប្រព្រឹត្តនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៨៥០ ចំណុច«ង» នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។

 

ជនជាប់ចោទមានឈ្មោះ ៖

១). រឹន ចក់ ភេទប្រុស កើតឆ្នាំ ១៩៧៨ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដីកាបង្គាប់ឲ្យឃុំខ្លួន/ចាប់លេខ ៤១៦ «ដឃដ» អ.យ.គ. ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ និងទទួលឃុំខ្លួនរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

២). ខឿង សុខុម ភេទស្រី កើ់តឆ្នាំ ១៩៧២ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដីកាបង្គាប់ឲ្យឃុំខ្លួន/ចាប់ដីកាបង្គាប់ឃុំខ្លួន/ចាប់លេខ ៤១៦ «ដឃដ» អ.យ.គ. ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ និងទទួលឃុំខ្លួនរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

៣). ផុន ធារ៉ា ភេទប្រុស កើតឆ្នាំ ១៩៩២ រស់នៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដីកាបង្គាប់ឲ្យឃុំខ្លួន/ចាប់ដីកាបង្គាប់ឃុំខ្លួន/ចាប់លេខ ៤១៦ «ដឃដ» អ.យ.គ. ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ និងទទួលឃុំខ្លួនរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម