ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់បរិស្ថាន បានបើកបេះដូងទទួលខុសត្រូវ ក្នុងការថែក្សាអនាម័យខ្ជាប់ខ្ជួន ដែលពីមួយថ្ងៃទៅមួយថ្ងៃ ផ្តើមពីការដាក់ចេញភាពស្អាតរបស់ក្រសួងបរិស្ថាន ធ្វើឲ្យផ្នត់គំនិតរបស់ ប្រជាពលរដ្ឋប្រកាន់នូវភាពស្អាត ស្អាតទាំងក្នុងចិត្ត ស្អាតទាំងក្រៅ ដែលហុចផលឲ្យសង្គមយើងស្អាតជានិរន្តរ៍ ។
ក្នុងពិធីបុណ្យអុំទូក ៣ ថ្ងៃ ស្ថានភាពតាមដងផ្លូវ សួនច្បារសួនប្រជាធិបតេយ្យ កន្លែងស្នាក់នៅរបស់កីឡាករ និងកន្លែងលក់ដូរ មានសណ្ដាប់ធ្នាប់ល្អ ពុំមានសំរាមរាយប៉ាយ និងកកស្ទះនោះដូចឆ្នាំមុនៗ ទាំងនេះជាឆ្លុះបញ្ចាំងឲ្យ ឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋ សហការជាមួយក្រុមហ៊ុនហ៊ុន ៨០០super បានប្រមូលសំរាមបានទាន់ពេលវេលា និងមិនមានសំរាមលកកស្ទុះនៅតាមធុងសំរាម និង តាមកន្លែងស្នាក់នៅរបស់កីឡាករ និង ចុងភៅ។
នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារតំបន់ទី២ផ្នែក”គ” ចាប់ពីមុខវត្តលង្កា ដល់ស្ពានភ្លោះកោះពេជ្រ និងកំពង់ដរអរិយក្សត្រ ស្ថានភាពនៅតាមដងផ្លូវ សួនច្បារ មាត់ទន្លេ កន្លែងអង្គុយកម្សាន្ត គ្មានពាក្យថា កកស្ទះសំរាមឡើយ ។
ឆ្លៀតឱកាសនេះ ក្រុមការងារមន្ទីរបរិស្ថានរាជធានី បានចុះអប់រំ និងផ្សព្វផ្សាយស្ដីពីការទុកដាក់សំរាម សំណល់រឹងអោយបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ ដែលមានចំនួនដូចខាងក្រោម÷
-តំណាងអាជីវករ : ២៣០នាក់
-តំណាងប្រជាពលរដ្ឋ និងអ្នកទេសចរណ៍: ៦៥០នាក់
-កីឡាករប្រណាំងទូក : ចំនួន២ខេត្ត កណ្តាល និង ខេត្ត កំពង់ឆ្នាំង បានចំនូនសរុប ១៣៣ ទូក កីឡាករសរុបចំនូន ១៣.៣០០នាក់ សរុបរួម ចំនួន ១៤.១៨០នាក់ ។
ឆ្លៀតក្នុងឱកាសដ៏រីករាយនេះផងដែរ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំរគុណ ចំពោះគ្រួសារបរិស្ថាន ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុនឯកជន អង្គការដៃគូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរថែមទៀតផង និងដែលលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថានដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ។ ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំរវាងក្រុមគ្រួសារបរិស្ថាន រូបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ៕