ដោយ សូរ្យសែង៖
ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Steele បានអំពាវនាវឱ្យមេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ជំរុញឱ្យមានការចរចានៅឯកិច្ចប្រជុំកំពូល COP29 ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្តល់មូលនិធិសម្រាប់ប្រទេសកំពុងអភិវឌ្ឍ អំពីបម្រែបម្រួលអាកាសធាតុ ។
ពីទីក្រុងបាគូ ប្រទេសអាហ្សែបៃហ្សង់ (Azerbaijan) នៅថ្ងៃទី 17 ខែវិច្ឆិកា អ្នកចរចាបានធ្វើការពេញមួយយប់ ដើម្បីព្យាយាមបង្កើតកិច្ចព្រមព្រៀងថ្មី មុនពេលរដ្ឋមន្ត្រីមកដល់បាគូនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ។ នេះបើតាមក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) Cop29 នៅថ្ងៃចុងក្រោយ។
«ទោះបីជានៅមានផ្លូវវែងឆ្ងាយត្រូវដើរ ប៉ុន្តែមនុស្សគ្រប់គ្នាដឹងពីហានិភ័យ» ។ លោក Steele បានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំ Cop29 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ វិច្ឆិកានេះ គួរថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក G20 ត្រូវបញ្ចេញយោបល់នៅក្នុងរឿងនេះ ។
Steele បានបន្ថែមថា៖ ពិភពលោកទាំងមូលរំពឹងថានឹងមានសញ្ញាច្បាស់លាស់ អំពីសកម្មភាពអាកាសធាតុ ដែលនៅតែជាឱកាសដ៏ល្អបំផុតតែមួយគត់សម្រាប់មនុស្សជាតិ ក្នុងការរស់រានមានជីវិតពីកម្តៅផែនដី ។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍន៍ ទទួលខុសត្រូវយ៉ាងហោចណាស់ចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល គេចង់បានការសន្យាប្រចាំឆ្នាំដែលមានតម្លៃ 1.3 ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីជួយពួកគេសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត ។
ទោះជាយ៉ាងណាក៏ដោយ ការចរចានៅតែជាប់គាំងលើបញ្ហានៃតួលេខចុងក្រោយ និងប្រភេទនៃការផ្តល់មូលនិធិ និងអ្នកបង់ប្រាក់ ដោយសំដៅប្រទេសអភិវឌ្ឍន៍ ចិន និងប្រទេសអ្នកមាននៅក្នុងតំបន់ឈូងសមុទ្រ ក្លាយជាម្ចាស់ជំនួយផងដែរ ៕
ព្រភព ៖ AFP + dailynews(ភាសាថៃ)