ត្រាំ យក CEO ក្រុមហ៊ុនប្រេង ជាអ្នកប្រឆាំងការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី ជារដ្ឋមន្ត្រីក្រសួងថាមពល

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី17 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 1:49 នាទី ល្ងាច

លោក ដូណាល់ ត្រាំ បានជ្រើសរើសនាយកប្រតិបត្តិឧស្សាហកម្មប្រេង លោក គ្រីស រាយ (Chris Wright) អ្នកប្រឆាំងការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី ជារដ្ឋមន្ត្រីក្រសួងថាមពល ។ គាត់ជាអ្នកគាំទ្រដ៏រឹងមាំនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ។ គាត់និយាយកាលពីថ្ងៃសៅរ៍ ទី ១៦ វិច្ឆិកា ។

រ៉ាយ ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Liberty Energy ដែលជាក្រុមហ៊ុនសេវាកម្មអណ្តូងប្រេងមានមូលដ្ឋាននៅទីក្រុងដេនវើរ ។ គេរំពឹងថាគាត់នឹងគាំទ្រផែនការរបស់លោក ត្រាំ ក្នុងការបង្កើនផលិតកម្មប្រេង និងឧស្ម័ន និងស្វែងរកមធ្យោបាយបង្កើនផលិតកម្មអគ្គិសនី ជាតម្រូវការកំពុងកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

រ៉ាយ ​គ្មាន​បទពិសោធន៍​នយោបាយទេ ភាគច្រើនគាត់មានតម្រូវការក្នុងការបង្កើនការផលិតឥន្ធនៈហ្វូស៊ីល ដើម្បីលើកប្រជាជនឲ្យផុតចេញពីភាពក្រីក្រ។​ គាត់លេចធ្លោក្នុងចំណោមនាយកប្រតិបត្តិប្រេង និងឧស្ម័ន ជាមួយនឹងស្ទីលការងារឯករាជ្យរបស់គាត់ ហើយពិពណ៌នាខ្លួនគាត់ថាជាអ្នកចូលចិត្តបច្ចេកវិទ្យា ។

លោករដ្ឋមន្ត្រីក៏ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធអាវុធនុយក្លេអ៊ែរដ៏ចាស់របស់សហរដ្ឋអាមេរិកផងដែរ ការចោលកាកសំណល់ថាមពលនុយក្លេអ៊ែរ និងមន្ទីរពិសោធន៍ជាតិចំនួន ១៧ កន្លែង ។

ប្រសិនបើ​ព្រឹទ្ធសភា​បញ្ជាក់ រ៉ាយ នឹងជំនួសលោក Jennifer Granholm ដែលជាអ្នកតស៊ូមតិផ្នែករថយន្តអគ្គិសនី ប្រភពថាមពលថ្មី ដូចជា ថាមពលកំដៅក្នុងផែនដី និងជាអ្នកគាំទ្រថាមពលគ្មានកាបូន ដូចជាថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលនុយក្លេអ៊ែរ ជាដើម ។

ទោះបីជាលោក បៃដេន (Biden) មកពីគណបក្សប្រជាធិបតេយ្យក៏ដោយ ដែលជំរុញគោលនយោបាយជំរុញថាមពលជំនួស និងយុទ្ធនាការកាត់បន្ថយការឡើងកំដៅផែនដី ប៉ុន្តែការផលិតប្រេងរបស់អាមេរិក វាបានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនក្រោមការគ្រប់គ្រងរបស់ បៃដេន ហើយវាមិនច្បាស់ទេថា តើលោក រ៉ាយ និងរដ្ឋបាលថ្មីនឹងអាចបង្កើនផលិតកម្មបានប៉ុន្មាននោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម