Bong Rith
ទិវាប្រឆាំងអំពើពុករលួយជាតិ-អន្តរជាតិ 9 ធ្នូ (International Anti-Corruption Day 9 December) របស់អង្គការសហប្រជាជាតិ (UN) ប្រារព្ធធ្វើរៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអំពើពុករលួយ និងអ្វីដែលមនុស្សអាចធ្វើបានដើម្បីប្រយុទ្ធប្រឆាំងនឹងវា។
អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ត្រូវបានអនុម័តក្នុងឆ្នាំ 2003 ជាតួអង្គប្រឆាំងអំពើពុករលួយដំបូងគេ និងស្របច្បាប់តែមួយគត់របស់ពិភពលោក។ ចាប់តាំងពីពេលនោះមក រដ្ឋភាគីចំនួន 190 បានប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចប្រឆាំងអំពើពុករលួយរបស់ខ្លួន។ ថ្ងៃទី 9 ខែធ្នូ ត្រូវបានចាត់តាំងជាទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើពុករលួយ និងតួនាទីនៃអនុសញ្ញាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វា។
ឆ្នាំ 2024 នេះ គឺជាឆ្នាំទី 21 ចាប់តាំងពីការអនុម័ត អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ មានកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនបីក្នុងចំណោមរដ្ឋជាសមាជិកដូចខាងក្រោម៖
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រៀងរាល់ឆ្នាំ មុនទិវា ៩ធ្នូ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានច្បាស់ថា ប្រទេសកម្ពុជា បានចូលជាសមាជិក UNCAC កាលពីឆ្នាំ២០០៧ ពោលគឺក្រោយថ្ងៃបង្កើតអនុសញ្ញានេះឡើងរយៈពេល ៤ឆ្នាំ ។ ក្នុងនាមជាសមាជិកនៃអនុញ្ញានេះ ប្រទេសនីមួយត្រូវតែបើកទ្វារឱ្យអង្គការសហប្រជាជាតិ មកពិនិត្យការអនុវត្តការងារប្រឆាំងអំពើពុករលួយតាមកាលកំណត់ដូចគ្នា ។
ទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ការចូលរួមនេះ ក្នុងនាមសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ កម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗ ដែលទាំងអស់នេះសុទ្ធតែស៊ីចង្វាក់គ្នា។ បន្ថែមពីនេះ កម្ពុជាមានស្ថាប័នដើម្បីធ្វើកិច្ចការងារលើផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយទៀតផង ហើយកិច្ចការនេះ កម្ពុជាមិនមែនធ្វើតែម្នាក់ឯងនោះទេ ប៉ុន្តែ កម្ពុជាធ្វើការងារជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក ។
ឯកឧត្តម ឃាង សេង អនុប្រធាន ACU អ្នកជំនាញច្បាប់ និងជាអ្នកជំនាញអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តអនុញ្ញា UNCAC កន្លងមក កម្ពុជាបានទទួលជោគដ៏ទូលំទូលាយ ក្នុងការអនុវត្តជំពូកទាំងអស់នៃ UNCAC ដែលកម្ពុជាបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការឆ្លើយសំណួរ និងរបាយការណ៍ដែលដាក់ជូនអង្គការសហប្រជាជាតិ។
កម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ទៅលើក្រខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយ និងឆន្ទៈនយោបាយពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលតាំងពីសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនបច្ចុប្បន្ន។
កម្ពុជាអនុវត្តតាមអនុក្រិត្យលេខ ១៥០ អនក្រ.បក ស្តីពី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ» ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១០ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងគោលបំណង៖
+ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ
+ លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់បំផុតក្នុងការអភិវឌ្ឈសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ ។
+ បង្កើនការគាំទ្រពីមហាជន និងលើកកំពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំអំពើពុករលួយ
+ កសាងជំនឿទុកចិត្តរបស់ព្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល
+ អប់រំផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ ។
តើACU កម្ពុជាធ្វើអ្វីខ្លះមុនទិវា ៩ធ្នូ?
តាមកាលកំណត់គោលដៅឆ្នាំនេះ ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៩ ខែធ្នូ មន្ត្រីរបស់ ACU បានចុះព្រោងព្រាត រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយមុនទិវា ៩ ធ្នូមកដល់ ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រឹះស្ថានសិក្សា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាព។ សកម្មភាពដែលក្រុមការងារចុះផ្សព្វផ្សាយ រួមមាន: