មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមានសម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 5:53 នាទី ល្ងាច

 

ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Benedict Augustine Vickers មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដីនិងព្រៃឈើ របស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund : GCF)។ ក្នុងឱកាសជំនួបពិភាក្សា  ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំក្របខណ្ឌគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ២ (២០២៤-២០៣៣) និងយុទ្ធសាស្ត្រ រយៈពេលវែងអព្យាក្រឹតកាបូន របាយការណ៍ការតម្លាភាព ២ឆ្នាំម្តង និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីក្លាយជាស្ថាប័នដែលមានសម្បទាក្នុងការទទួលបានមូលនិធិដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។

លោកបណ្ឌិត Benedict Augustine Vickers បានអបអរសាទរ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងនានា និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងលើកទឹកចិត្តឱ្យកម្ពុជាបង្កើនល្បឿនរៀបចំសំណើសុំជាស្ថាប័នមានសម្បទា (Accredited Entity)សម្រាប់ GCF  ។ ជាមួយគ្នានេះដែរ កម្ពុជាគួរដាក់សំណើគម្រោងសុំការគាំទ្រពីហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង តាមរយៈ Direct Access Window សម្រាប់ប្រទេសកម្ពុជា៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម