តោះមកដឹង ប្រវត្តិរបស់ឯកឧត្តម ប្រាក់ សុខុន

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 11:00 នាទី ព្រឹក

ឯកឧត្តម ប្រាក់ សុខុន កើតថ្ងៃទី ៣ ខែឧសភា ១៩៥៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ឯកឧត្តម មានកូន ៣ នាក់ ។ ឯកឧត្តមជា​បញ្ញវន្ត​ខ្មែរមួយ​រូប​ដែល​ទទួល​ការ​សិក្សា​ជ្រៅជ្រះនៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុបមួយចំនួន ដូចជា សញ្ញា​បត្រ​នៃ​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​ការទូត​ និង​យុទ្ធសាស្ត្រ​ ក្រុង​ប៉ារីស សញ្ញាបត្រ​វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​រដ្ឋបាល​សាធារណៈក្រុង​ប៉ារីស ជំនាញទំនាក់ទំនង​អន្តរជាតិ វិញ្ញាបនបត្រ​នៃ​សាលា​អន្តរជាតិ ផ្នែក​សារព័ត៌មាន​ ក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី និងជានិស្សិត​នៅ​មហាវិទ្យាល័យ​ច្បាប់​រាជធានី​ភ្នំពេញ។

 

ការសិក្សាៈ

១៩៧២-១៩៧៥៖ និស្សិតនៅមហាវិទ្យាល័យច្បាប់ រដ្ឋធានីភ្នំពេញ

១៩៨៩ ៖ វិញ្ញាបនបត្រនៃសាលាអន្តរជាតិផ្នែកសារព័ត៌មាន ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី

១៩៩៣ ៖ សញ្ញាបត្រវិទ្យាស្ថានអន្តរជាតិ ផ្នែករដ្ឋបាលសាធារណៈ ទីក្រុងប៉ារីស ប្រទេសបារាំង (ផ្នែកទំនាក់ទំនងអន្តរជាតិ)

២០០១ ៖ សញ្ញាបត្រនៃមជ្ឈមណ្ឌលសិក្សាផ្នែកការទូត និងយុទ្ធសាស្ត្រ ទីក្រុងប៉ារីស

 

ខែមេសា ២០១៦ - បច្ចុប្បន្ន

  • ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ
  • ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃ ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)
  • អនុប្រធានទី១ ព្រឹទ្ធសភា

ខែកញ្ញា ២០១៣ ខែមេសា - ២០១៦

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ
  • ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃ ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)

 

ខែធ្នូ ២០១១ - ២០១២

  • ប្រធានកិច្ចប្រជុំលើកទី១១ នៃបណ្តារដ្ឋភាគីនៃ អនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់មីនប្រឆាំង មនុស្ស (11-MSP)

២០០៩-២០១៣

  • រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
  • ទីប្រឹក្សានាយករដ្ឋមន្ត្រី
  • រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
  • អនុប្រធាន អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ
  • ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃ ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)

២០០៤

  • ទីប្រឹក្សានាយករដ្ឋមន្ត្រី
  • រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
  • អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

២០០៣

  • ទីប្រឹក្សានាយករដ្ឋមន្ត្រី
  • អគ្គលេខាធិការរងរាជរដ្ឋាភិបាល

១៩៩៩

  • ឯកអគ្គរាជទូតប្រចាំប្រទេសបារាំង បែលហ្សិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍អឺរុប និងកាលរិយាល័យ អ.ស.ប ប្រចាំក្រុងហ្សឺណែវ

១៩៩៣ - ១៩៩៨

  • ទីប្រឹក្សានាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ

១៩៩៣

  • អ្នកនាំពាក្យអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ

១៩៨៦ - ១៩៩២

  • និពន្ធនាយករងកាសែតកងទ័ព

១៩៧៩ - ១៩៨៦

  • ប្រធានផ្នែកនិពន្ធកាសែតកងទ័ព

១៩៧៩

  • មន្ត្រីយោធា

 

  • ឋានន្តរស័ក្តិកងយោធពលខេនរភូមិន្ទ ជានាយឧត្តមសេនីយ៍ផ្កាយមាស ៤
  • គ្រឿងឥស្សរិយស មេដាយជាតូបការ មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
  • Officier dans l’Ordre National de la legion d’Honneur
  • ឯកឧត្តមចេះភាសា ខ្មែរ បារាំង និង អង់គ្លេស

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម