ទណ្ឌិត អ៊ឹង លីប៉េង ជនវង្វេងដី ផ្សាយព័ត៌មានប្រឌិត បំពុល តុលាការកំពុងស្វែងរកចាប់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 6:13 នាទី ល្ងាច

 

មានការផ្សព្វផ្សាយព័ត៌មាន និងការអត្ថាធិប្បាយបំភ្លៃបំផ្លើសគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឡើងដោយអំពើចេតនាទុច្ចរិត​ ញុះញង់ក្នុងភាពអវិជ្ជមាន ទៅលើឯកឧត្តម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បង្កឡើងដោយទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង និងបក្ខពួក ។

ទណ្ឌិត អ៊ឹង លីប៉េង បច្ចុប្បន្នកំពុងរត់គេចខ្លួន ពួនអាត្មា មិនទាន់បានអនុវត្តទោសចប់សព្វគ្រប់តាមកាលកំណត់នៅឡើយ ត្រូវបានតុលាការ​កំពុង​ស្វែងរក​មុខ​ យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ដែលទណ្ឌិតម្នាក់នេះ និងបក្ខពួក បានឃោសនា​ ប្រឌិតរឿង ប្រមាថ កំរាមកំហែង បរិហារបង្កាច់កេរ្តិ៍​ឈ្មោះ​ អ្នកដទៃ​ បង្កឱ្យមាន​ការ​យល់​ច្រឡំ​ពី​មហាជន​ និងញុះញង់ឲ្យមានការរើសអើងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ទើបមេធាវី​តំណាង​ដោយ​អាណត្តិ​របស់ឯកឧត្តម​ អ៊ាង​ សុផល្លែត ឈ្មោះ ជ្រ​ គីមហេង​ ​ បាន​អំពាវនាវ​ ដល់​សារធារណ​ជន​ និង​អ្នកសារព័ត៌មាន​ ជាតិ​ អន្ដរជាតិ​ មេត្ដា​ជ្រាប​ជាព័ត៌មាន​ ចៀសវាង​មាន​ការយល់​ច្រឡំ​។

ទណ្ឌិត អុឹង លីប៉េង

ក្នុងលិខិតរបស់លោកមេធា​វី​ ជ្រ​ គីមហេង​ បាន​រៀបរាប់​ ដូចមាន​ក្នុង​លិខិត​បំភ្លឺ​ ចុះថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ថា​៖​ ក្នុងបណ្ដឹង​របស់កូនក្ដី​នៅតុលាការ​ រាប់​ពីសាលាដំបូង​ រហូតដល់​តុលាការកំពូល​ បាន​សម្រេច​ឱ្យ​កូនក្ដី​របស់​ខ្លួន​ឈ្នះ​គ្រប់​ជាន់​ថ្នាក់​ ដែលបានបញ្ជាក់ពីភាពត្រឹមត្រូវ ស្អាតស្អំ ផ្តល់យុត្តិធម៌ និងច្បាប់បានការពារដល់រូបឯកឧត្តម អ៊ាង សុផល្លែត ដែលជាជនរងគ្រោះ និង​បាន​ផ្ដន្ទាទោស​ ឈ្មោះ​ អ៊ឹង​ លីប៉េង​ ផងដែរ។

 ស្ថិតក្នុងនិន្នាការដែលកម្ពុជា និងសកលលោក កំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោកមេធាវី សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ រួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ដែលទណ្ឌិត អ៊ឹង លីប៉េង ប្រឌិតឡើងក្នុងចេតនាទុច្ចរិតដោយងងឹតងងល់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម