ត្រាំ តែងតាំងលោកស្រី ផេម បុនឌី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ក្រោយរដ្ឋមន្ត្រីចាស់ ដកខ្លួនពីរឿងអាស្រូវផ្លូវភេទ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 5:30 នាទី ល្ងាច

 

លោក ដូណាល់ ត្រាំ បានតែងតាំងលោកស្រី ផេម បុនឌី (Pam Bondi) ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ប៉ុន្មានម៉ោងបន្ទាប់ពីលោក ម៉ាត់ ហ្គេត (Matt Getz) បានដកខ្លួនចេញ បន្ទាប់ពីប្រឈមមុខនឹងរឿងអាស្រូវផ្លូវភេទ ។

លោកស្រី បុនឌី ជាសម្ព័ន្ធមិត្តដ៏យូរលង់របស់លោក ត្រាំ ហើយថែមទាំងបានគាំទ្រគាត់ដោយចំហរ ក្នុងការបង្ហាញខ្លួននៅក្នុងតុលាការកំឡុងការកាត់ក្តីនៅទីក្រុងញូវយ៉ក។

លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោកស្រី ផេម បុនឌី បានធ្វើជាព្រះរាជអាជ្ញាអស់រយៈពេលជិត 20 ឆ្នាំមកហើយ ជាកន្លែងដែលនាងមានភាពតឹងតែងចំពោះឧក្រិដ្ឋជនដ៏ឃោរឃៅ និងធ្វើឱ្យមហាគ្រួសារក្នុងរដ្ឋផ្ល័រីដាមានសុវត្ថិភាព ។

ត្រាំ បាននិយាយថា លោកស្រី បុនឌី នឹងបង្វែរការយកចិត្តទុកដាក់របស់ក្រសួងយុត្តិធម៌ចំពោះគោលបំណងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ហើយ​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព​ឡើង​វិញ»។

ត្រាំ បានស្នើផែនការផ្សេងៗសម្រាប់ក្រសួងយុត្តិធម៌ ដូចជាការបញ្ចប់ «រដ្ឋាភិបាលដែលមានអាវុធ« ការពារព្រំដែនសហរដ្ឋអាមេរិក ការរំលាយឧក្រិដ្ឋកម្មដែលបានរៀបចំ និងការស្ដារឡើងវិញនូវជំនឿ និងទំនុកចិត្តដែលរងរបួសយ៉ាងធ្ងន់ធ្ងររបស់ជនជាតិអាមេរិកនៅក្នុងក្រសួង។

របាយការណ៍លទ្ធផលនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រព្រឹត្តខុសផ្លូវភេទ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ហ្គេត បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​លោក​សង្ឃឹម​ថា​នឹង​ជៀស​វាង​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែល​មិន​ចាំ​បាច់​ក្នុង​ក្រុង​វ៉ាស៊ីនតោនក្នុងការដកខ្លួន ។

លោក ហ្គេត ក៏បានអបអរសាទរលោកស្រី បុនឌី ដោយហៅលោកស្រីថា «អ្នកជ្រើសរើសពីប្រធានាធិបតី ត្រាំ» ។ ទោះយ៉ាងណាក៏ដោយ គេទាន់មិនច្បាស់ថា តើ ហ្គេត ដែលបានលាលែងពីអាសនៈរបស់គាត់នៅក្នុងសភា នឹងព្យាយាមរក្សាកៅអីរបស់គាត់ឬអត់ ៕

ប្រភព BBC + Thairath

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម