រយៈពេល ៤ ខែ ដើមត្នោត ដាំនៅខេត្តកំពង់ឆ្នាំង បានធំលូតលាស់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 12:25 នាទី ល្ងាច

កូនត្នោតដែលបានដាំកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ចំនួន ១.៥៦១ដើម ស្ថិតនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្តារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរីកលូតលាស់យ៉ាងល្អប្រសើរ ។ ដើមត្នោតនេះ ផ្តល់ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនថានៅខេត្តកំពង់ឆ្នាំងតែមួយប៉ុណ្ណោះទេ នៅខេត្តតាមបណ្តោយព្រំដែនក៏នឹងសង្ឃឹមថា បានធំរីកលូតលាស់ដូចគ្នា សម្រាប់ការពារព្រំដែនរបស់ខ្មែរយើងផងដែរ ។

នៅគម្លាតដើមត្នោត មានដាំដើមចេកជាជួរច្រើនដើមផងដែរ ដែលសង្ឃឹមថា តក់ៗនឹងពេញបំពង់ ដាំកូនត្នោតពីឥឡូវ នឹងបានផ្លែផ្កានៅថ្ងៃក្រោយ សម្រាប់កូនចៅប្រជានុរាស្ត្រប្រើប្រាស់តាមតម្រូវការ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម