នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថានកម្រិតអគ្គនាយកដ្ឋាន ក្នុងគោលបំណង ធ្វើការត្រួតពិនិត្យនិងវាយតម្លៃទៅលើលទ្ធផលការងារសម្រេចបាន និងស្វែងយល់ពីបញ្ហាប្រឈមរបស់អង្គភាពជំនាញនីមួយៗដែលបានជួបប្រទះកំឡុងពេលអនុវត្តការងារកន្លងមក ដើម្បីជាធាតុចូលបន្ថែមសម្រាប់ធ្វើការកំណត់ទិសដៅអនុវត្តសកម្មភាពបន្ត នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៤ ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗនេះ។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយក លោក-លោកស្រី អគ្គនាយករង លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន ដែលជាថ្នាក់ដឹកនាំ របស់អង្គភាពជំនាញទាំងអស់ចំណុះឱ្យក្រសួងបរិស្ថាន ៕