ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលដាក់ ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ រហូតមកដល់ពេលនេះ យុទ្ធនាការាំងពីរបានដើរទន្ទឹមគ្នាយ៉ាងស្វាហាប់ ហើយបានធ្វើឲ្យមានផ្នត់គំនិតស្អាតនៅទូទាំងប្រទេស និងក្លាយជាវប្បធម៌ដ៏ប្រពៃមួយសម្រាប់គ្រប់មូលដ្ឋាន គ្រប់សាលារៀន វត្តអារាម ប្រកាន់ខ្ជាប់នូវភាពស្អាត ទាំងក្នុង និងភាពស្អាតក្រៅ ។
សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។
នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសហការសម្របសម្រួលជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បន្តរៀបចំកម្មវិធីយុទ្ធានាការ« កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាពឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅទីតាំងទីរួមស្រុកជលគិរី និង នៅតាមបណ្តាឃុំ នានាទូទាំងស្រុក ដូចមានសមាសភាព និង ចំនួនខាងក្រោម ៖
១.សាលាចំនួន : ៥ សាលា
២.លោកគ្រូ អ្នកគ្រូចំនួន: ២៨នាក់ស្រី ១៨នាក់
៣.សិស្សានុសិស្សចំនួន: ៥៩០នាក់ស្រី៣០៦នាក់
៤.វត្តអារាមចំនួន : ៣ វត្ត
៥.ព្រះសង្ឃ ចំនួន : ៥ អង្គ
៦.មន្រ្តីរាជការ ចំនួន : ៤០ នាក់ស្រី ១៤ នាក់
៧.សាលាឃុំ ចំនួន ៥ ឃុំ
៨.អាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋចំនួន: ១៧៣ នាក់ ស្រី ១១២ នាក់
៩.អ្នកចូលរួមសរុបចំនួន : ៨៣៦ នាក់ស្រី ៤៥០ នាក់
១០.សំរាមប្រមូលបានក្នុងយុទ្ធនាការចំនួន: ៣៨៤ គីឡូក្រាម