សភាកូរ៉េខាងត្បូងត្រៀមជជែកដេញដោលលើការចោទប្រកាន់ ប្រធានាធិបតី យូន ស៊ុក យូល ដកចេញពីតំណែង បន្ទាប់ពីការប្រកាសភ្លាមៗនៃច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារសប្តាហ៍មុន នឹងមានការបោះឆ្នោតនៅល្ងាចនេះ ម៉ោង ៧ យប់។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យុន ធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពចលាចល ហើយសមាជិកសភាបានបោះឆ្នោតប្រឆាំង ឲ្យដកច្បាប់នេះចេញនៅព្រឹកថ្ងៃទី៤ ធ្នូ ។
បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក លោកប្រធានាធិបតី យុន ក៏បានបញ្ជាឲ្យចាប់ខ្លួនលោក Han Dong-hun មេដឹកនាំគណបក្សរដ្ឋាភិបាលរបស់លោកផងដែរ។ បញ្ជីឈ្មោះអ្នកដែលត្រូវបានចាប់ខ្លួនក៏មានលោក Lee Jaemyong មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ និងសមាជិកសភាបក្សប្រឆាំង ៣រូប ។
សមាជិកសភាគ្រោងនឹងបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី យុន សំណើដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី ៧ធ្នូនេះអាចត្រូវបានអនុម័តបានលុះត្រាតែសមាជិកសភាពីរភាគបីបោះឆ្នោតគាំទ្រ ឬពី 200 ដល់ 300 សំលេង ត្រូវការជាចាំបាច់ គណបក្សប្រឆាំងបច្ចុប្បន្នទទួលបាន 192 សំឡេង ត្រូវការសំឡេង ៨ ផ្សេងទៀតពីគណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតចោទប្រកាន់បានសម្រេច ៕