ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកម្មវិធី ចែករំលែកក្តីស្រលាញ់ និងស្នាមញញឹមលើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ដែលបានប្រារព្ធឡើងក្នុងបរិវេណ សាលាបឋមសិក្សាក្រាំចំបក់ ស្ថិតក្នុងភូមិក្រាំចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រៀបចំឡើងដោយក្រុមយុវជនសមាគមយុវជនខ្មែរមហាគនរ និងបណ្តុំអង្គការសង្គមស៊ីវិល គណៈអភិបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជំរុញនិងលើកទឹកចិត្តដល់ មន្រ្តីមូលដ្ឋាន ជាពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឲ្យបន្តចូលរួម យុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន កាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក រើសសំរាម និងទុកដាក់សំរាម តាមទីសាធារណៈ សាលារៀន ភូមិឋាន ដើម្បីទទួលបាន ផ្ទះយើងស្អាត ភូមិឋានយើងស្អាត និងដើម្បីទទួល បានកម្ពុជាស្អាតជានិច្ចនិរន្តិ៍ ឯកឧត្តមក៏បានដឹកនាំក្រុមយុវជន ចូលរួមដាំដើមឈើ អនុស្សាវរីយ៍ ក្នុងបរិវេណសាលា និងចែកសំភារៈសិក្សា ជូនដល់សិស្សានុសិស្សផងដែរ ៕