ប្រធានាធិបតីកូរ៉េខាងត្បូង រួចផុតការចោទប្រកាន់ពីសមាជិកសភា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី08 ខែធ្នូ ឆ្នាំ2024 ម៉ោង 8:59 នាទី ព្រឹក

 

ការអនុម័តការចោទប្រកាន់ប្រធានាធិបតី យូន ស៊ុកយូល បានបរាជ័យ ។ ​សំឡេង​ឆ្នោត​សរុប​ដែល​ត្រូវ​ការ​ 200 សំឡេង​ដើម្បី​ទម្លាក់​គាត់​ចេញ​ពី​តំណែង តែការបោះឆ្នោតលើកនេះ សមាជិក​គណបក្ស​អំណាច​ប្រជាជន​ជា​ច្រើន​នាក់​មិន​បាន​ចូល​រួម​បោះឆ្នោត​ទេ នេះ​មាន​ន័យ​ថា យ៉ាង​ហោច​ណាស់​សមាជិក​គណអំណាច​ប្រជាជន​ចំនួន ៨ នាក់​ត្រូវ​បោះឆ្នោត​គាំទ្រដកតំណែង ។

ទោះយ៉ាងណា សមាជិកគណបក្សអំណាចប្រជាជន ស្ទើរតែទាំងអស់ «បានដើរចេញ» ពីបន្ទប់ប្រជុំកាលពីថ្ងៃសៅរ៍ ទី៧ ខែធ្នូ។ នៅទីបញ្ចប់ នៅសល់តែសមាជិកបក្ស ៣នាក់ប៉ុណ្ណោះ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោកស្រី Lee Eun-ju បានប្រាប់ BBC ថា លោកស្រីបានយំនៅពេលដែលឃើញអ្នកនយោបាយមកពីគណបក្សអំណាចប្រជាជនចាកចេញពីសភា ។

បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ លោក Lee Jae-myung បានបញ្ជាក់ថា គណបក្សរបស់លោក «នឹងមិនបោះបង់» ការខិតខំប្រឹងប្រែងដើម្បីដកលោក យូន ចេញពីតំណែងឡើយ ព្រោះថា វាបានក្លាយជា ហានិភ័យដ៏អាក្រក់បំផុតសម្រាប់កូរ៉េខាងត្បូង ។ លោកបានប្រាប់ហ្វូងមនុស្សដែលបានប្រមូលផ្តុំនៅមុខសភាក្នុងទីក្រុងសេអ៊ូលថា «យើងនឹងធ្វើឱ្យប្រទេសនេះត្រឡប់ទៅរកភាពប្រក្រតីវិញនៅមុនបុណ្យណូអែល និងចុងឆ្នាំនេះ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម