សេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរបរិស្ថានទូទាំងប្រទេស បដិសេធ និងថ្កោលទោស គណនីក្លែងបន្លំ និង The Cambodia Daily ផ្សាយបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិសា្ថន...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី08 ខែធ្នូ ឆ្នាំ2024 ម៉ោង 9:28 នាទី ព្រឹក

 

លិខិតអនាមិកមួយបានផ្សាយនៅលើគណនីក្លែងក្លាយ (Fake) ដែលតាំងខ្លួនជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានវាយប្រហារមកលើឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរាជការក្រសួង ថាជាអ្នកបំផ្លាញក្រសួង ដែលផ្ទុយ180 ដឺក្រេ ពីសមិទ្ធផលដែលទទួលបានក្នុងរយៈពេលជាងមួយឆ្នាំក្រោមគោលនយោបាយដ៏ល្អឥតខ្ចោះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មិនត្រឹមតែប៉ុណ្ណោះ ពួកនេះបានបញ្ជូនលិខិតដែលសរសេរបំប៉ោង បំផ្លើសគ្មានការពិត ទៅឲ្យសារព័ត៌មាន The Cambodia Daily ដែលប្រជាជនខ្មែរទូទាំងប្រទេសស្គាល់កាសែតអនឡាញក្រៅស្រុកមួយនេះ ថាមានសារជាតិខ្មៅងងឹតងងល់ សរសេរផ្សាយបំផ្លាញតែខ្មែរគ្នាឯង លាបពណ៌ បំភ្លៃ អវិជ្ជមានគ្រប់រឿងពីខ្មែរក្នុងស្រុក គ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលថ្មីៗនេះ បានផ្សាយបរិហារកេរ្តិ៍ តាមលិខិតអនាមិកដ៏លាមក មកកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ក្នុងចេតនាឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង បំបាក់ទឹកចិត្តមន្ត្រីរាជការល្អ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើសង្គម និងប្រទេសជាតិ ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថានទាំងអស់ មន្ទីរបរិស្ថានទូទាំងប្រទេស ព្រមទាំងអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួង បានចេញប្រកាស បដិសេធ និងថ្កោលទោសចំពោះលិខិតគ្មានមូលដ្ឋានការពិត និងបង្ហោះខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ ដោយមានចេតនាច្រណែន ឈ្នានីស ចង់ជាន់ពន្លេចការរីកចម្រើនលើវិស័យបរិស្ថាន និងចង់បំបែកបំបាក់ផ្ទៃក្នុងក្រសួង ដើម្បីបង្អាក់ទឹកចិត្តមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចយ៉ាងស្វាហាប់ និងភាពទទួលខុសត្រូវ របស់គណនីក្លែងបន្លំ និង The Cambodia Daily ។

សមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ក្រោមកិច្ចដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី ៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទទួលផ្លែផ្កា ចេញពីគំនិតច្នៃប្រឌិត និងទឹកចិត្តស្រឡាញ់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថានសុទ្ធសាធ លើកលែងតែពួក2-3 នាក់ជាឆ្អឹងទទឹងកប៉ុណ្ណោះ ដែលចង់រាំងស្ទះការរីកចម្រើនរបស់ក្រសួង ។

ស្របតាមនិន្នាការសកល ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវហើយអំពាវនាវទៀត ចូរឲ្យប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ។ ក្នុងនាមមន្ទីរបរិស្ថានទាំងអស់ និងអគ្គនាយកដ្ឋាន នាយកដ្ឋាន ចំណុះក្រសួង សូមអំពាវនាវ ឲ្យសមត្ថកិច្ចជំនាញ ស្វែងរកមុខអាខោនក្លែងបន្លំ បង្ហោះក្នុងចេតនាបន្ទុចបង្អាក់ការបំពេញតួនាទី និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន មកផ្តន្ទាទោសតាមច្បាប់ ៕

សេចក្តីប្រកាសបដិសេធ របស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ

សេចក្តីប្រកាសបដិសេធ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន

 

សេចក្តីប្រកាសបដិសេធ របស់សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង

 

សេចក្តីប្រកាសបដិសេធ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

 

សេចក្តីប្រកាសបដិសេធ របស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តស្វាយរៀង

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តរតនគិរី

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តពោធិសាត់

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តព្រៃវែង

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ

 

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានរាជធានី

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តប៉លិន

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តក្រចេះ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកោះកុង

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

 

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តឆ្នាំង

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តចាម

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកែប

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកំពត

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ

 

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តបាត់ដំបង

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម