គួរឲ្យសោកស្ដាយ និងអាណិត នាង Net Idol ដ៏ល្បីអាយុ ២៥ឆ្នាំ ទទួលមរណភាពដោយជំងឺដ៏កម្រមួយ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំមុន មានតែមនុស្ស 1 នាក់ក្នុងចំណោម 100,000 នាក់ប៉ុណ្ណោះដែលអាចត្រូវបានរកឃើញថា កើតជំងឺនេះ ។
គេហទំព័របរទេស មានការសោកសៅ នៅពីក្រោយគណនីផ្លូវការរបស់ «ពូ ណាណា» ឬឈ្មោះពិត Lu Wen Na ដែលជាតារាស្រីជនជាតិចិន ប្រកាសដំណឹងមរណភាពរបស់នាង នាងបានស្លាប់ដោយជំងឺមហារីកសាច់ដុំនៅក្នុងប្រហោងច្រមុះ(Alveolar Rhabdomyosarcoma of the sinuses) កាលពីថ្ងៃទី៦ ខែធ្នូ ២០២៤ ។
ពូ ណាណា បានចែករំលែកដំណើរព្យាបាលជំងឺមហារីករបស់នាងនៅលើបណ្តាញសង្គម ដើម្បីជំរុញទឹកចិត្តអ្នកគាំទ្រ ស្ថានភាពរបស់នាងបានធ្លាក់ចុះយ៉ាងឆាប់រហ័ស នាងស្ទើរតែពិការភ្នែក ហើយបាត់បង់សក់ទាំងអស់។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នាងបានបង្ហោះសារចុងក្រោយរបស់នាងលើបណ្ដាញសង្គមដោយសរសេរថា «ទោះបីជារដូវរងា ប៉ុន្តែរដូវរងានៅយូណានមានភាពកក់ក្តៅណាស់ ជាមួយនឹងពន្លឺថ្ងៃ និងក្តីស្រឡាញ់ពីម្តាយ ការនៅក្បែរប្អូនស្រីខ្ញុំ និងអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំពេញចិត្តខ្លាំងណាស់»។ ខ្ញុំមានអារម្មណ៍សោកសៅ និងរំជួលចិត្តខ្លាំងណាស់ ហ្វេនៗបានផ្តល់ការលើកទឹកចិត្តឲ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ។
សម្រាប់ ពូ ណាណា ផ្លូវជីវិតរបស់នាងពោរពេញទៅដោយទុក្ខលំបាកតាំងពីនាងនៅក្មេង បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នាកាលនាងនៅរៀនមធ្យមសិក្សា ធ្វើឱ្យនាងត្រូវធ្វើការដើម្បីចំណាយលើការសិក្សា រហូតអាចប្រឡងជាប់ចូលបម្រើការងារជាមន្ត្រីនគរបាលបានដោយជោគជ័យ ប៉ុន្តែនៅទីបំផុត ជំងឺនេះបាននាំនាងទៅឆ្ងាយ។
នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន មហារីកប្រភេទនេះជាមហារីកជាលិកាទន់ដែលគ្រោះថ្នាក់ខ្លាំង។ វាចាប់ផ្តើមលឿន និងរីករាលដាលយ៉ាងឆាប់រហ័ស។ ជំងឺនេះច្រើនកើតលើកុមារ ហើយរកឃើញច្រើនជាងបុរស ឱកាសនៃការវិវត្តន៍នៃជំងឺនេះគឺ 1 ក្នុង 100,000 ហើយមានករណីថ្មីប្រហែល 40,000 ជារៀងរាល់ឆ្នាំ ៕