ការគំរាមកំហែងរបស់មនុស្ស ធ្វើឲ្យសត្វល្អិតបីប្រភេទផុតពូជជារៀងរាល់សប្តាហ៍នៅប្រទេសអូស្ត្រាលី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែធ្នូ ឆ្នាំ2024 ម៉ោង 5:42 នាទី ល្ងាច

 

ប្រភព springnews:

ដោយ សូរ្យរិទ្ធ

ការស្រាវជ្រាវរកឃើញថា ប្រទេសអូស្ត្រាលីកំពុងបាត់បង់សត្វល្អិតដើម និងសត្វគ្មានឆ្អឹងខ្នងដទៃទៀត ៣ ប្រភេទក្នុងមួយសប្តាហ៍ពីការផុតពូជដោយសារតែការគំរាមកំហែងរបស់មនុស្ស។

ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុង Cambridge Prisms: Extinction ឲ្យដឹងថា ប្រភេទសត្វគ្មានឆ្អឹងខ្នងប្រមាណ 9,000 ប្រភេទ បានបាត់ខ្លួនពីប្រព័ន្ធអេកូឡូស៊ី ចាប់តាំងពីអាណានិគមអឺរ៉ុបមក ដោយមាន 39 -148 ប្រភេទ ត្រូវបានគេរំពឹងថានឹងផុតពូជនៅឆ្នាំ 2024 នេះ បើទោះបីជារដ្ឋាភិបាលអូស្ត្រាលីបានសន្យាថានឹងទប់ស្កាត់ការផុតពូជទាំងអស់ក៏ដោយ ។

នេះ​បើ​តាម​អ្នក​ជំនាញ​ជីវចម្រុះឲ្យដឹងថា មនុស្សបានបង្កគ្រោះថ្នាក់ ឲ្យបាត់បង់ផុតពូជ និងការបាត់បង់ធម្មជាតិ ច្រើនជាងអ្វីដែលយើងធ្លាប់ដឹង វាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការឈូសឆាយដី ការបំពុលទឹក ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខុស រួម​ទាំង​ការ​នាំ​ចូល​សត្វ​ពី​បរទេស​ដែល​ក្លាយ​ជា​ប្រភេទ​សត្វ​ក្រៅ​ភព​ឈ្លានពាន និង​បង្កាត់​ពូជ​ជាមួយ​ពូជ​ដើម ។

ការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថាជាកត្តាសំខាន់បំផុត ជាមួយនឹងការកើនឡើងនៃសីតុណ្ហភាព និងគ្រោះមហន្តរាយភ្លើងឆេះព្រៃ បានធ្វើឱ្យប្រភេទសត្វជាច្រើនប្រឈមនឹងហានិភ័យ ជាពិសេសសត្វដើមដែលរស់នៅតាំងពីបុរាណកាល ហើយសត្វជាច្រើននៅទីនោះមានលក្ខណៈពិសេស និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម