នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបន្តចុះពិនិត្យសក្តានុពលសួនឧទ្យានទន្លេស្ងួត ឃុំព្រះធាតុ ស្រុកអូររាំងដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះ ជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា៖ កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់ទន្លេស្ងួតប្រែក្លាយពីកន្លែងស្ងាត់ជ្រងំ មកជារមណីយដ្ឋានធម្មជាតិមួយ ដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រី អមដោយសម្រស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតម្លៃប្រមាណជាង ២លានដុល្លារ ជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ពីគ្រប់ទិសទី មកកម្សាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត» ៕