ព្រឹកថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីក្រុងមេគង្គ ឃី (Mekong Quay City) មានផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប ផ្សារទំនើប មជ្ឈមណ្ឌលអប់រំ សណ្ឋាគារស្តង់ដាអន្តរជាតិ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។
ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា ៕
Photo Page of Samdechtepdei