ការ​ប្រឆាំង​​ពុករលួយ​របស់ចិន គឺ​ជា​ការ​តស៊ូស្លាប់រស់ ! ចិនប្រហារជីវិត អតីតមន្ត្រីរដ្ឋពុករលួយដែលមានលុយជាង ៣ពាន់លានយាន់  

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី19 ខែធ្នូ ឆ្នាំ2024 ម៉ោង 6:18 នាទី ល្ងាច

 

 

ដោយ សូរ្យសែង

ការប្រឆាំងអំពើពុករលួយរបស់ចិន ជាការធ្វើបដិវត្តន៍ចំពោះខ្លួនឯងយ៉ាងជ្រះស្រឡះបំផុត ត្រូវយកជ័យជម្នះលើយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងមុតមាំ ។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់ខ្លួន គឺ​ជា​ការ​តស៊ូស្លាប់រស់ ។

ចិនប្រហារជីវិតអតីតមន្ត្រីតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង(Inner Mongolia) ភាគខាងជើងប្រទេសចិន ពី​ករណី​ពុករលួយ ដោយមានទ្រព្យសម្បត្តិ​​ជាង 3​ពាន់​លាន​យន់ ឬជាង 411លានដុល្លារ ។

កាលពីថ្ងៃទី១៧ ខែធ្នូ «លី ជៀនពីង» ត្រូវប្រហារជីវិត បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ពុក​រលួយ ទទួល​សំណូក និង​កិបកេង​ប្រាក់​រដ្ឋ និងឃុបឃិតជាមួយក្រុមឧក្រិដ្ឋជន ។

លោក លី គឺជាអតីតលេខានៃគណៈកម្មាធិការការងាររបស់បក្សកុម្មុយនិស្តនៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា Hohhot ដែលជាមុខតំណែងរបស់រដ្ឋាភិបាលក្នុងតំបន់ ប៉ុន្តែ​គាត់​មាន​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​យន់។

លោក លី ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងបន្លំប្រាក់ជាង 1.43 ពាន់លានយាន់ ឬ584ពាន់លានរៀល ពីសហគ្រាសរដ្ឋដោយទទួលយកសំណូកជាអំណោយ និងប្រាក់សរុបជាង 577 លានយាន់ និងបានកិបកេងថវិការដ្ឋច្រើនជាង 1.05 ពាន់លានយាន់ ។

លោក លី ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​ការ​ជួយ​សម្រួល​ប្រតិបត្តិការ​ខុស​ច្បាប់​ដោយ​ក្រុម​ឧក្រិដ្ឋជន​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោកផងដែរ ។

លោក លី ត្រូវ​បាន​កាត់​ទោស​ឱ្យ​ដក​សិទ្ធិ​នយោបាយ​អស់​មួយ​ជីវិត និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ត្រូវ​បាន​រឹប​អូស រួមទាំងការកាត់ទោសប្រហារជីវិតនៅខែកញ្ញា ឆ្នាំ 2022 ប៉ុន្តែលោក លី បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។

ដូច្នេះ​តុលាការ​ប្រជាជន​កំពូល​បាន​ចេញ​ដីកា​អនុម័ត​ទោស​ប្រហារ​ជីវិត និងគ្រប់គ្រងដោយតុលាការប្រជាជនម៉ុងហ្គោលីខាងក្នុង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម