ឯកឧត្តម សាបូ អូហ្សាណូ ដឹកនាំតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2024 ម៉ោង 6:44 នាទី ល្ងាច

 

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចូលរួមកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការជាអនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងក្រសួង-ស្ថាប័នទាំងអស់ ព្រមទាំងតំណាងរដ្ឋបាលរាជធានី-ខេត្ត។

 គោលបំណងនៃកិច្ចប្រជុំលើកដំបូងដើម្បី៖

១)ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

២)ពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ និង

៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមប្រធានបានលើកឡើងពីការគ្រប់គ្រងធនធានខ្សាច់មានសារសំខាន់ណាស់ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូ និងបានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញ យកខ្សាច់ច្រើនហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម