ក្រសួងបរិស្ថានទទួលកុំព្យូទ័រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2024 ម៉ោង 5:59 នាទី ល្ងាច

 

ពិធីប្រគល់និងទទួល កុំព្យុទ័របានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងទាំង២។

ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ និងបានខិតខំលើក កម្ពស់ ប្រសិទ្ធភាព ការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌ ច្បាប់ និង គោល នយោបាយជាបន្តបន្ទាប់ ដើម្បី ពង្រឹង ភាព ជាដៃគូ កាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស  វិស័យឯកជន ក្នុងការលើកកម្ពស់ គុណភាពបរិស្ថាន សំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បី ប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តម ប្រយោជន៍បម្រើជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើង កិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម