ឯកឧត្តម ង៉ូវ បូរីណា៖ កីឡានាំមកសន្តិភាព យើងមានសុខសន្តិភាព យើងលេងកីឡាទីណាក៏បាន

កីឡាថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2024 ម៉ោង 8:52 នាទី ល្ងាច

 

ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាបាល់ទាត់មហាជនស្រុកពញាក្រែក វគ្គផ្ដាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ក្រោមមូលបទ​ «កីឡាដើម្បីសន្តិភាព និងបរិស្ថាននៅកម្ពុជា» អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥) ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡា និងបងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណ ២.០០០អង្គ/នាក់ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា «កីឡាមិនសំខាន់រឿងឈ្នះចាញ់ទេ តែនាំមកនូវសុខភាព មិត្ត​ភាព​ សាមគ្គីភាព​​ សន្តិភាព​ និង​ប្រាជ្ញា​ឈ្លាសវៃ​ មានសុខភាពគឺមានអ្វីៗទាំងអស់ ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា «ក្នុងមួយជីវិតមនុស្សត្រូវមានកីឡាមួយសម្រាប់ខ្លួន» ។

ឯកឧត្តមមានប្រសាសន៍ទៀតថា «ន័យនៃកីឡា មានអត្ថន័យធំទូលាយណាស់ មិនមែនគ្រាន់តែជាការប្រកួត ដើម្បីយកជ័យលាភីណាមួយទេ តែក៏ជាការកសាងភ្ជាប់មិត្តភាពរវាងក្រុមមួយទៅក្រុមមួយ ប្រទេសមួយទៅប្រទេសមួយទៀត» ។ ឯកឧត្តមបញ្ចប់ដោយឃ្លាថា «កីឡា គឺជាទីកន្លែងដែលយើងបានជួបគ្នា ទោះនៅលើពិភពលោក កីឡាគឺជាទីសុខសន្តិភាព ។ ដូចពាក្យស្លោករបស់មួយឃ្លាថា កីឡានាំមកសន្តិភាព យើងមានសុខសន្តិភាព យើងលេងកីឡានៅទីណាក៏បាន» ៕

 

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម