រឿងពិត ២៦ ឆ្នាំមុន នៃការបញ្ចប់សង្រ្គាមទាំងស្រុងនៅលើទឹកដីកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា

នយោបាយថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2024 ម៉ោង 10:11 នាទី ព្រឹក

 

សម្តេចតេជោ ហ៊ុន សែន តួអង្គឯកបញ្ចប់សង្គ្រាមទាំងស្រុង ដែលមិនអាចកាត់ថ្លៃបាននៅលើទឹកដីកម្ពុជា ដែលរាប់រយឆ្នាំកន្លងមក ប្រទេសកម្ពុជាមិនធ្លាប់បានស្គាល់សន្តិភាព ។ សម្តេចតេជោបានរំឭកឡើងវិញ ដ៏គួរឲ្យរំជួលចិត្តនូវព្រឹត្តិការណ៍បង្រួបបង្រួមខ្មែរ ពិសេសជាមួយមេដឹកនាំខ្មែរក្រហម តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ដែលបានសរសេរនៅលើផេករបស់សម្តេច ។

២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។

ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖

១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។

២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។

៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។

នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។

(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕

 

ផេកសម្តេចតេជោ

ដោយ សូរ្យរិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម