ក្រសួងបរិស្ថាន៖ ការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ គឺជាផ្នែកមួយនៃផ្នត់គំនិតស្អាត ភាពបៃតងឈានឆ្ពោះទៅចីរភាពវិស័យបរិស្ថាន  

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែធ្នូ ឆ្នាំ2024 ម៉ោង 8:42 នាទី ល្ងាច

 

ទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ វៃដុង យូ (Weidong Yu) ព្រឹទ្ធបុរសរងនៃសកលវិទ្យាល័យស៊ុន យ៉ាត់សេន(SunYat-Sen University)ថា ការបង្កើតឱ្យមានវិទ្យាស្ថានសិក្សាស្រាវជ្រាវបរិស្ថានសមុទ្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យស៊ុន យ៉ាត់សេន (SunYat-Sen University) នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងបរិស្ថានកម្ពុជា គឺជាការបណ្តុះបណ្តាលនូវផ្នត់គំនិតស្អាតពេញដោយភាពបៃតងសម្រាប់ធនធានមនុស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគេអាចប្រើប្រាស់នូវចំណេះដឹង ការសិក្សាស្រាវជ្រាវតាមរយៈ បច្ចេកវិទ្យាថ្មីៗ(STEM) ដើម្បីជួយការពារដល់សុខភាពសមុទ្រកម្ពុជា និងការអភិរក្សជីវៈចម្រុះ ក្នុងកិច្ចគាំពារបរិស្ថានជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល។

ស្របនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកសាស្រ្តាចារ្យ វៃដុង យូ (Weidong Yu) បានគាំទ្រចំពោះការផ្តួចផ្តើមឱ្យមានវិទ្យាស្ថានសិក្សាស្រាវជ្រាវបរិស្ថានសមុទ្រនៅតាមតំបន់ឆ្នេរ និងសមុទ្ររបស់កម្ពុជាក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងមិត្តភាពយូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

សូមរំឭកជូនថា សកលវិទ្យាល័យស៊ុន យ៉ាត់សេន (SunYat-Sen University) ជាសកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេដែលមានអាយុកាល ១០០ឆ្នាំគត់ គិតត្រឹមឆ្នាំ២០២៤នេះ ហើយសកលវិទ្យាល័យនេះ បានផ្តល់អាហារូបករណ៍សិស្សនិស្សិតបរទេសមកពីបណ្តាប្រទេសជុំវិញពិភពលោក ជាពិសេសការផ្តល់ឱកាសឱ្យសិស្សនិស្សិតបានសិក្សាស្វែងយល់កម្មវិធីខ្សែក្រវ៉ាត់មួយផ្លូវមួយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម