អត់ដែលដឹងសោះ! សត្វចង្រិត Super Food ប្រូតេអ៊ីនខ្ពស់ដល់ម្លឹង !

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមករា ឆ្នាំ2025 ម៉ោង 10:35 នាទី ព្រឹក

 

 

បកប្រែពី springnews

ដោយ សូរ្យរិទ្ធ

 

សត្វចង្រិត(Crickets) ជា Super Food ជាអាហារដែលត្រូវបានអ្នកជំនាញលើកឡើងថា មានប្រភពប្រូតេអ៊ីនដ៏ល្អ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងសត្វគោ ១៧%។

ប្រជាជនកម្ពុជាចូលចិត្តបរិភោគ «សត្វល្អិត» ដូចជា ចង្រិត ជាដើម តាំងពីយូរលង់ណាស់មកហើយ ។ ការពិត​យើង​ត្រូវតែ​និយាយថា មនុស្ស​យើង​ចូលចិត្ត​សត្វល្អិត​រាប់ម៉ឺន​ឆ្នាំ​មកហើយ​ វាបានចាប់ផ្តើមដោយមនុស្សបុរាណ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ FAO បានលើកទឹកចិត្តប្រជាជនឱ្យងាកមកបរិភោគសត្វល្អិត ដើម្បីជួយសម្រាលការខ្វះខាតអាហារនាពេលអនាគត ហើយ​សត្វល្អិត​មួយ​ប្រភេទ​ដែល​គេ​និយាយ​ច្រើន​ជាងគេ​គឺ «ចង្រិត» ។

ថ្ងៃនេះ មតិអ្នក=matenak  នឹង​នាំ​អ្នក​ឲ្យដឹង​ថា ​តើ​សត្វ​ល្អិត​ប្រភេទណា​អស្ចារ្យ​ជាង​គេ​ ។

«ចង្រិត» ជា Super Food មានប្រូតេអ៊ីនខ្ពស់ ប្រជាជនកម្ពុជា ទាំងស្រុកជនបទ និងទីក្រុងនិយមចូលចិត្តរសជាតិចង្រិតចៀន ឬបំពង វាមានសារធាតុចិញ្ចឹមខ្ពស់ មានអាស៊ីដអាមីណូទាំងអស់ 20 វីតាមីន B2 កាល់ស្យូម ជាតិដែក B12 prebiotics ជាតិសរសៃ បូករួមទាំងប្រូតេអ៊ីនរហូតដល់ 70% ខណៈពេលដែលដើមទ្រូងមាន់មានប្រូតេអ៊ីន ប្រហែល 31% និង សាច់ក្រក 29% ប៉ុណ្ណោះ ។

បន្ថែមពីលើអាហាររូបត្ថម្ភពេញលេញ ចង្រិតត្រូវការទឹក ហើយ​អាហារ​​តិច​ជាង​គោ​ ១.០០០​ដង ពោល​គឺ​ចង្រិត​មួយ​ក្បាល​ត្រូវការ​អាហារ​តែ​២​គីឡូក្រាម​ប៉ុណ្ណោះ​ដើម្បី​ផលិត​ប្រូតេអ៊ីន ​១​គីឡូក្រាម ខណៈ​គោ​មួយ​ក្បាល​ត្រូវការ​អាហារ​ដល់​ទៅ ​១០​គីឡូក្រាម ។

នៅពេលអ្នកបើកភ្នែកហើយមើល ការ​ចិញ្ចឹម​ចង្រិត​ត្រូវការ​ទឹក​ត្រឹមតែ​ ៣,៧​លីត្រ​ប៉ុណ្ណោះ ​ដើម្បី​ផលិត​ប្រូតេអ៊ីន​បាន ​១​គីឡូក្រាម ចំណែក​គោ​ប្រើ​ទឹក​រហូត​ដល់​ជាង​ ៩ ​លីត្រ​ឯណោះ​ ថែមទាំងចិញ្ចឹមវាស្រួល ហើយ​ការ​ទទួលទាន​ចង្រិត​អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ពី​ការ​ធ្វើ​កសិដ្ឋាន​បាន​១៧% បើ​ធៀប​នឹង​សត្វ​គោ។

សព្វថ្ងៃនេះ មានការនាំសត្វចង្រិតទៅច្នៃជាអាហារបានជាច្រើន Menu មិនថា ដាក់ក្នុងម្សៅប្រូតេអ៊ីន ឬមិនថាធ្វើជាសរសៃប៉ាស្តា ប៊ឺហ្គឺ ...។ កាលពីខែកក្កដា ឆ្នាំ 2022 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Zipair បាននាំចង្រិតទៅបរិភោគ លើលើយន្តហោះផងដែរ ។ ប៉ុន្តែវាមិនឈប់ត្រឹមអាហារទេ ព្រោះសព្វថ្ងៃមានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍចង្រិត ដើម្បីប្រើប្រាស់ជាគ្រឿងផ្សំក្នុងឱសថ គ្រឿងសម្អាង និងអាចប្រើប្រាស់ជាជីផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម