នៅវេលាម៉ោង ១៤.០០នាតីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ តំណាងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ប្រធានផ្នែកក្រៅប្រព័ន្ធ អញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន យុវជនថ្នាក់កណ្តាល ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ ។ ពិធីបុណ្យប្រារព្ធធ្វើនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕