៥ ​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​សកល ឆ្នាំ​២០២៥ បណ្ដាល​ឲ្យមនុស្សនៅថៃស្ល.ា.ប់ ២១៥​នាក់ របួស ១.៣៥៤ ​នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី04 ខែមករា ឆ្នាំ2025 ម៉ោង 6:51 នាទី ល្ងាច

ក្នុងរយៈពេល ៥ថ្ងៃបុណ្យចូលឆ្នាំសាកល ២០២៥ នេះ(ពីថ្ងៃទី ២៥-៣១ ធ្នូ) នៅប្រទេសថៃ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១.៣៩៨ លើក របួស ១.៣៥៤នាក់ និងស្ល.ា.ប់ ២១៥ នាក់  ។ មូលហេតុ​គ្រោះថ្នាក់​ច្រើនជាងគេ គឺ​ល្មើស​ល្បឿន (៤២.៧៥​%​) ស្រវឹង និង​បើកបរ ​២៤.៤៣% និងបត់​កៀប​ជាប់​គ្នា ​២១,៣៧​% ។

មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថៃ រាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៥ នៃយុទ្ធនាការ «បើកបរដោយសុវត្ថិភាព ប្រទេសថៃគ្មានគ្រោះថ្នាក់» ។

យានយន្តដែលបង្កគ្រោះថ្នាក់ច្រើនជាងគេគឺ ម៉ូតូ (៨៩.៩៣%) ភាគច្រើនកើតឡើងលើផ្លូវត្រង់ (៧៦.៧២%) ផ្លូវថ្នល់ ៤០.៨៤% ផ្លូវក្នុងស្រុក/ភូមិ (៣០.៩២%) ។

ពេលវេលាដែលមានចំនួនគ្រោះថ្នាក់ច្រើនជាងគេ រួមមាន ពីម៉ោង 12:01 ព្រឹក ដល់ម៉ោង 1:00 ព្រឹក, 5:01 ល្ងាច ដល់ម៉ោង 6:00 ល្ងាច និងម៉ោង 6:01 រសៀល ដល់ម៉ោង 7:00 យប់ មាន 8.02% ។ ចំនួនអ្នករបួស និងស្លាប់ច្រើនជាងគេ គឺស្ថិតក្នុងក្រុមអាយុពី ២០ ទៅ ២៩ឆ្នាំ មាន ១៨.៥១ % ៕

Thaipbs (1-1-2025)

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម