ព័ត៌មានពីកាសែត mgronline (ភូចាត់កាន) ចេញផ្សាយនៅថ្ងៃទី ៥ មករា ២០២៥ ថា ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ បានឆ្មក់ចូល និងចាប់ខ្លួនជនជាតិខ្មែរចំនួន ៦គ្រួសារ មានសមាជិក ១៥ នាក់ មានកុមារ ៧នាក់ មនុស្សធំ ប្រសុង ៤ នាក់ ស្រី ៤ នាក់ កំពុងសាងសង់លំនៅដ្ឋានដោយសម្ងាត់តាមព្រំដែនខេត្តស្រះកែវ ដែលផ្ទះខ្លះមាន ២ ជាន់ ព្រមទាំងសង់ខ្ទម ឲ្យតែយប់ជ្រៅ ពួកគាត់ចូលលួចរបស់អ្នកដទៃ បង្កបញ្ហាជាច្រើនឆ្នាំមកហើយ ។
បន្ទាប់ពីទទួលបានដំណឹងពីអ្នកភូមិនៅឃុំណងវ៉ាងថា ពលរដ្ឋខ្មែរជាច្រើនគ្រួសារបានចូលមកសង់ខ្ទម និងតីលំនៅ នៅតំបន់នោះដោយខុសច្បាប់ ប្រែក្លាយទៅជាភូមិតូចមួយ ហើយពេលយប់ តែងតែចេញមកប្រព្រឹត្តអំពើចោរកម្មតូចតាច បង្កបញ្ហាច្រើនដល់អ្នកភូមិនៅតំបន់នោះ។
តាមការស៊ើបអង្កេតបានរកឃើញថា ពលរដ្ឋខ្មែរទាំងនោះ សុទ្ធតែមិនមានលិខិតឆ្លងដែន ឬប័ណ្ណការងារ នៅក្នុងប្រទេសថៃ ។
ប៉ូលិសបានសាកសួរ ទៅបុរសឈ្មោះ ថេត ជាជនជាតិខ្មែរម្នាក់ ក្នុងចំណោម ១៥នាក់ បានសារភាពថា ខ្លួនបានទៅធ្វើការខុសច្បាប់នៅប្រទេសថៃ តាំងពីមានជំងឺកូវីដ-១៩ រស់នៅក្បែរស្រះទឹកចុងភូមិណងផាក់បុង មុននឹងសង់ជម្រក និងហៅសាច់ញាតិមកនៅផង ។ ចំណែកអ្នកដែលលួចរបស់ក្នុងភូមិពេលយប់ គាត់មិនដឹងថាវាជានរណាទេ។
អាជ្ញាធរបានចោទប្រកាន់ពលរដ្ឋខ្មែរទាំងអស់នោះថា «ជាជនបរទេស ចូល និងស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ ដោយគ្មានការអនុញ្ញាត» មុននឹងឃាត់ខ្លួន បញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលគោកឃ្លាង ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់ មុននឹងបណ្តេញចេញពីប្រទេស។ ចំណែកខ្ទម និងខ្ទមនៅជិតស្រះនឹងត្រូវរុះរើចេញជាប្រញាប់។
សារព័ត៌មាន មតិអ្នក មិនមានប្រភពព័ត៌មានណាក្រៅពីកាសែតថៃមួយនេះចុះផ្សាយទេ ៕
ដោយ សូរ្យរិទ្ធ