ប្រទេសអភិវឌ្ឍន៍ ពាក្យនេះមិនមានន័យថា ប្រទេសនោះត្រូវតែមានអគារខ្ពស់ៗ ស្ពាន អគារធំ ឬបច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែនិយមន័យនៃប្រទេសអភិវឌ្ឍន៍គឺជាសកល ពីធនាគារពិភពលោក ដែលគេវាស់វែងថា ចំណូលជាតិសរុបប្រចាំឆ្នាំ ដែលប្រជាជននៅក្នុងប្រទេស ក្នុងម្នាក់ត្រូវតែមានប្រាក់ចំណូលកម្រិតខ្ពស់ជាង 14,005 ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬប្រហែល 56,503,172 រៀល ។ ចំណែកប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺប្រាក់ចំណូលជាតិសរុប ដែលក្នុងមនុស្សម្នាក់អាចស្មើនឹង 4,516 ដុល្លារ ដែលកម្ពុជាសព្វថ្ងៃទើបបានជិត 3,000 ដុល្លារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ដាក់គោលដៅនៅឆ្នាំ ២០៣០ ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ដែលប្រជាជនអាចស្មើនឹង 4,516 ដុល្លារក្នុងមួយឆ្នាំ និង ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ គឺជាង 14,000 ឡើងទៅ ។
បើតាមធនាគារពិភពលោក និងក្រុមផ្តល់ប្រាក់កម្ចី ការវាស់វែងសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតទាប គឺក្រុមចំណូលរបស់ធនាគារពិភពលោកឆ្នាំ 2023 ។
បច្ចុប្បន្ននេះ មានប្រទេសអភិវឌ្ឍន៍ចំនួន ៤ នៅអាស៊ី រួមមាន សិង្ហបុរី អ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង ។ បច្ចុប្បន្នប្រជាជនម៉ាឡេស៊ីមានប្រាក់ចំណូលប្រចាំឆ្នាំ 11,212 ដុល្លារ ប្រហែល 45,228,834 រៀល ។ អាចនិយាយបានថា ម៉ាឡេស៊ីជិតនឹងក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ ប្រសិនបើម៉ាឡេស៊ីបន្តកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨ ឬ៤ឆ្នាំក្រោយនេះ ជាប្រទេសទី២ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី ។
សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី ៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលយើងកំពុងប្រឹងអនុវត្តសព្វថ្ងៃនេះ គឺបានកំណត់គោលដៅវែងឆ្ងាយនិងច្បាស់លាស់ ដើម្បីឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សូមបញ្ជាក់ថា ពិភពលោកដែលមានជាង១៩០ ប្រទេស សព្វថ្ងៃបានចែកប្រទេសជាបីក្រុម ៖ ក្រុមទី១ ប្រទេសដែលមានចំណូលទាប, ក្រុមទី២ ជាក្រុមប្រទេសមានចំណូលមធ្យម (ក្នុងចំណូលមធ្យម គេចែកជា ២កម្រិតទៀត) និងក្រុមទី៣ ជាប្រទេសដែលមានចំណូលខ្ពស់ ។
សព្វថ្ងៃ ប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលគេវាស់ដោយចំណូលជាតិសរុប ប្រជាជនម្នាក់ទទួលបានចំណូលប្រចាំឆ្នាំជិត 3,000 ដុលា្លរ លើប្រទេសអាស៊ានមួយចំនួន។ ដូច្នេះហើយបានជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង បានកំណត់គោលដៅថា នៅឆ្នាំ២០៣០ នឹងឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយគោលដៅចុងក្រោយឆ្នាំ ២០៥០ គឺកម្ពុជាក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ដែលប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ (GNI) អាចស្មើ ឬលើស 14,០០5 ដុល្លារអាមេរិក ។
ដូច្នេះ សបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ថ្ងៃប្រឹងប្រែងខ្លាំងណាស់ ប្រើគំនិតគិតលម្អិត ធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋខ្មែរមានបាន ឈប់ក្រ មិនមែនធ្វើលំៗ ដូចមនុស្សក្រៅប្រទេសចាំតែព្រូសដាក់ទេ!!!
ដោយ សូរ្យរិទ្ធ