រន្ធត់ចិត្តខ្លាំង! អ្នកកាសែតល្បីម្នាក់ត្រូវបានគេស.ម្លា.ប់យ៉ាងសាហាវ ធុងទឹកស្អុយលាក់ បន្ទាប់ពីព្យាយាមលាតត្រដាងអំពើពុករលួយ។ ប៉ូលិសបានតាមដានរហូតរកឃើញស.ព អង្គការប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យពន្លឿនការស៊ើបអង្កេត ។
BBC បានរាយការណ៍អំពីឧបទ្ទវហេតុដ៏សោកសៅនេះ ថារឿងនោះបានកើតឡើងចំពោះអ្នកកាសែតឥណ្ឌាម្នាក់ឈ្មោះ មុកេស ចាន់ដ្រាកា (Mukesh Chandrakar) អាយុ ៣២ ឆ្នាំ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅថ្ងៃចូលឆ្នាំសកល 2025 ក្រុមគ្រួសារនិងសាច់ញាតិព្រួយបារម្ភថា មានរឿងអាក្រក់កើតឡើងចំពោះគាត់ ដូច្នេះគាត់បានរាយការណ៍ទៅសមត្ថកិច្ច។
ថ្ងៃសុក្រ ទី 3 ខែមករា ឆ្នាំ 2025 មន្រ្តីប៉ូលីសបានរាយការណ៍ថា បានរកឃើញរូបអាថ៌កំបាំងនៅក្នុងតំបន់សាងសង់អ្នកម៉ៅការសាងសង់ផ្លូវនៅក្នុងតំបន់ទីក្រុង Bijapur ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជាស.ពលោក ចន្ទ្រាកា ដែលត្រូវឃាតកស.ម្លា.ប់ចោលក្នុងធុងទឹកស្អុយ ។
ក្រោយប្រទះឃើញស.ពរបស់លោក មន្ត្រីបានចាប់ខ្លួនមនុស្សបីនាក់ពាក់ព័ន្ធ រួមទាំងសាច់ញាតិរបស់គាត់ពីរនាក់ផងដែរ ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការស៊ើបអង្កេតមក បានទទួលសេចក្តីរាយការណ៍ថា រាងកាយរបស់លោក ចាន់ដ្រាកា មានស្នាមរបួស ដែលជាការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ។ លោក ចាន់ដ្រាកា ជាអ្នកកាសែតឯករាជ្យ បានព្យាយាមលាតត្រដាងអំពើពុករលួយមួយ នៅក្នុងគម្រោងសាងសង់របស់រដ្ឋ បើកប៉ុស្តិ៍ YouTube មួយដែលមានឈ្មោះថា Bastar Junction ។
ប្រភព BBC , Bastar Junction
ដោយ សូរ្យសែង